ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រទេសកម្ពុជា ជាប្រទេសមួយដែលប្រកាន់យកនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ពោលគឺប្រជាពលរដ្ឋជាអ្នកជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោតជាសកលគឺការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រ។ ក្រោយការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រ យើងសង្គេតឃើញរដ្ឋាភិបាលមួយកើតឡើងតាមការទទួលសេចក្តីទុកចិត្តពីសភាតំណាងរាស្ត្រ (រដ្ឋសភា)។ មាត្រា ១១៩ ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា តាមសេចក្តីស្នើសុំពីប្រធានដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភាព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនោះ នាំសហការីដែលជាតំណាងរាស្ត្រឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗនៅក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្សតែងតាំងគណរដ្ឋមន្ត្រីទាំងមូល។
Answer 2
រដ្ឋាភិបាលកម្ពុជាកើតឡើងដោយ