ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡងៈ ២៤ សីហា ២០១៥
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
រយៈពេលៈ ៦០នាទី
ពិន្ទុៈ ៥០ពិន្ទុ
ប្រធានៈ
១.តើកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំណា? (៥ពិន្ទុ)
២.តើការទទួលបានឯករាជ្យនេះមានអត្ថន័យយ៉ាងដូចម្តេចសម្រាប់កម្ពុជា? (១០ពិន្ទុ)
៣.ចូរពណ៌នាពីមូលហេតុ ដែលកម្ពុជាទទួលយកអាណានិគមនិយមបារាំង? (១០ពិន្ទុ)
៤.ចូរវិភាគពីតម្លៃនៃសន្តិភាព ដែលកម្ពុជាទទួលបានសម្រាប់ការអភិវឌ្ឃសេដ្ធកិច្ច និងសង្គម? (១០ពិន្ទុ)
៥.ចូរបកស្រាយពីតួនាទីនៃ “វប្បធម៌សន្ទនា” នៅក្នុងសង្គមប្រជាធិបតេយ្យ។ (១៥ពិន្ទុ)
ចម្លើយ
១.កម្ពុជាទទួលបានឯករាជ្យពីបារាំងនៅ ថ្ងៃ ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣។
២.អត្ថន័យនៃការទទួលបានឯករាជ្យនេះគឺ
- ប្រទេសកម្ពុជារួចផុតពីនឹមអាណានិគមបារាំង
- ទទួលបានអធិបតេយ្យភាពបូរណភាពទឹកដី
- ប្រជាជនមានសិទ្ធិសេរីភាពពីការកៀបសង្កត់ពីនឹមអាណានិគម
- ប្រជាជនរួចផុតពីព័ន្ធដារ
- អន្តរជាតិទទួលស្គាល់ឯករាជ្យជាតិរបស់កម្ពុជា
- ប្រជាជនកម្ពុជាមានសិទ្ធិសម្រេចជោកវាសនារបស់ខ្លួន។
៣.មូលហេតុ ដែលកម្ពុជាទទួលយកអាណានិគមនិយមបារាំង៖
- សៀម យួន កៀបសង្កត់និងឈ្លានពានកម្ពុជា
- ខ្មែរយកមហាអំណាចអឺរ៉ុបដើម្បីជាបង្អែកការពារប្រទេស
- ធ្វើឱ្យមានឯករាជ្យអំណាចរាជ្យបល្ល័ង
- សេដ្ធកិច្ចៈ
- បារាំងបើកប្រាក់បៀរវត្សឱ្យមន្ត្រីរាជការនិងព្រះមហាក្សត្រខ្ពស់
- ជាអ្នកពាណិជ្ជកម្ម ក្នុងនិងក្រៅប្រទេសកាន់កាប់ព័ន្ធដារ
- ដោយសេដ្ធកិច្ចខ្មែរធ្លាក់ចុះដោយសារការកៀបសង្កត់ពីសៀម យួន
- សង្គមៈ
- រៀបចំប្រព័ន្ធតុលាការ ថ្នាក់ឃុំដល់ខេត្តក្រុង
- រៀបចំប្រព័ន្ធរដ្ធបាលថ្នាក់មូលដ្ធាន ខេត្តក្រុង
- សង្គមខ្មែរអស្ថេរភាព។
៤.តម្លៃនៃសន្តិភាព ដែលកម្ពុជាទទួលបានសម្រាប់ការអភិវឌ្ឃសេដ្ធកិច្ច និងសង្គម
- សន្តិភាពៈ កម្ពុជាបានសុខសន្តិភាព ជៀសផុតពីសង្គ្រាម
- សេដ្ធកិច្ចៈ
- ជួយជំរុញ វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ឱ្យមានការអភិវឌ្ឃ
- ងាយស្រួលក្នុងការកសាងហេដ្ធារចនាសម្ព័ន្ធគ្រប់បែបយ៉ាង
- គ្រឹះស្ថានជំនួញមានការកើនឡើង
- សង្គម
- មុនការទប់ស្កាត់សង្គ្រាម ទាស់ទែងគំនិតគ្នាក្នុងសង្គម
- លើកស្ទួយការគោរពសិទ្ធិមនុស្ស សេរីភាពក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ
- ការពារនិងទប់ស្កាត់អំពើពុករលួយ
- ធ្វើឱ្យរដ្ធមានលទ្ធិភាពសម្រេចផែនការនានាតាមការកំណត់
- ជួយឱ្យមានសន្តិភាពនិងសន្តិសុខក្នុងប្រទេស
៥.តួនាទីនៃ “វប្បធម៌សន្ទនា” នៅក្នុងសង្គមប្រជាធិបតេយ្យ
- វប្បធម៌សន្ទនាផ្តល់ផលប្រយោជន៍ជាតិជាធំជាងបុគ្គល
- បញ្ជៀសបានសង្គ្រាមពាក្យសម្តីជំទាស់ផ្សេងៗក្នុងសង្គម
- ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី
- ផ្តល់នូវភាពស្មោះត្រង់ និងជឿជាក់គ្នាទៅវិញទៅមក
- បង្កើនភាពសាមគ្គីភាព និងសហប្រតិបត្តិការប្រសើជាងមុន
- ជាវេទិកាជជែកដេញដោល និងពិភាគ្សាលើគោលការណ៍ស្មើភាព
- ពុំមានការគំរាមកំហែងគ្នាទៅវិញទៅមក
- ជាគំរូល្អក្នុងសង្គមជាតិប្រកបដោយភាពជឿជាក់ពីសំណាក់រាស្ត្រ
- គោរពគ្នាទៅវិញទៅមកក្នុងភពថ្លៃថ្នូរ
- មានទំនួលខុសត្រូវលើផលប្រយោជន៍ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ
- បញ្ជៀករាល់អំពើហិង្សានិងសង្គ្រាម
- អាចមានមតិត្រឹមត្រូវផ្សេងទៀត។