អត្ថន័យមាននៃពាក្យខាងបញ្ញត្តិខាងលើមានដូចតទៅ៖
- សារជាតិ និងបាតុភូត
- សារជាតិ គឺជាការបូកសរុបទំនាក់ទំនងចម្បងដែលមានអត្ថិភាពនៅក្នុងវត្ថុ ហើយជាកត្តាកំណត់នៃការរីកចម្រើននៃវត្ថុនោះ។
- បាតុភូតគឺជាទម្រង់មួយដែលសម្ដែងចេញមកខាងក្រៅរបស់សារជាតិ។ ឧទាហរណ៍៖
- ទំនាក់ទំនងមិត្តភក្តិ
- ទំនាក់ទំនងស្នេហា
- ភាពឧស្សាហ៍និងខ្ចិលច្រអូស
- កាច ស្លូត ខ្លាំង ខ្សោយ។
- ទំនាក់ទំណងបដិសំយោគ
- វាជាឯកភាពពីអ្វីដែលជាក់ស្ដែង។ សាជាតិអាចកើតឡើងតាមរយៈបាតុភូត ឯបាតុភួតជាផ្នែកមួយនៃសារជាតិ។ ឧទាហរណ៍
- បុរស ក ជាមនុស្សល្អម្នាក់ ដោយសារយើងឃើបាតុភូតរបស់គាត់ ដែលស្ដែងឡើងតាមរយៈ៖
- ចេះគោរពចាស់ទុំ
- ស្គាល់ល្អ អាក្រក់ ដឹងខុសត្រូវ
- ចេះធ្វើការងារ ស្រឡាញ់គ្រួសារឪពុកម្ដាយ
- ពេលសារជាតិប្រែប្រួល នាំឱ្យវត្ថុក៏ប្រែប្រួលដែរ។ ដូច្នេះពេលវត្ថុ ឬអ្វីប្រែប្រួលមិនត្រូវប្រញាប់សន្និដ្ឋានឡើយ។
ឯកសារយោង : សេង សុខ (២០២៣). កម្រងវិញ្ញាសាររៀនត្រៀប្រឡងចូលវិទ្យាស្ថានជាតិអប់រំ. រាជធានីភ្នំពេញ។