ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បញ្ហាសេដ្ឋកិច្ចសម័យបច្ចុប្បន្នកើតឡើងដោយសារវប្បធម៍នៃតិចនិចនៃការប្រើម៉ាស៊ីនបានធ្វើអោយវិស័យសេដ្ឋកិច្ចនៃពិភពលោកមានការរីកចំរើនឥតឈប់ឈរនូវផ្នែក ឧស្សាហកម្ម និងកសិកម្មព្រមទាំងការនេសាទ។ បច្ចេកទេសទំនើបនេះបានធ្វើអោយកើតផលហូសការស្មាន ហើយបានបន្ថយយ៉ាងខ្លាំងនូវចំនួនកម្មករ ដែលពីដើមមានតំលៃខ្លាំងណាស់។ មិនតែប៉ុណ្ណោះប្រទេសបង្កើតផលក៏មានចំនួនច្រើន។ នៅសតវត្សមុនមានមហាអំណាចខាងសេដ្ឋកិច្ចតែពីរបីប៉ុណ្ណោះក្នុងពិភពលោកយើងទាំងមូលនេះ។ កាលនោះគ្មានបញ្ហាចោទរកទីផ្សារទេ។ តែនៅសម័យបច្ចុប្បន្ននេះ ជាតិខ្លះដែលពីដើមជាអ្នកទិញ ឥឡូវបានក្លាយទៅជាអ្នកលក់ទៅវិញ ដែលការបង្កើតផលនៃពិភពលោកមានការរីកចំរើនជាងការប្រើប្រាស់យ៉ាងសំបើម។ ម្លោះហើយ មហាអំណាចសេដ្ឋកិច្ចនីមួយៗ ដើម្បីធានាវិបុលភាពរបស់ខ្លួន ឬក៏ដើម្បីថែរក្សាអោយបានគង់វង់នូវជញ្ជីងពាណិជ្ជកម្មជាតិខ្លួន តែងប្រាថ្នានាំចេញអោយបានច្រើនជានាំចូល ម្លោះហើយក៏កើតមានទំនាស់គ្នាជាញឹកញាប់រវាងមហាអំណាចនឹងមហាអំណាច។