កម្ពុជាចូលជាសមាជិកអាស៊ានទទួលបានគុណសម្បត្តិនិងគុណវិបត្តិ៖
ក. គុណសម្បត្តិផ្នែកនយោបាយក្រោយពេលកម្ពុជាចូលជាសមាជិកអាស៊ានកម្ពុជាទទួលបាន៖
- កម្ពុជាលែងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្តិសុខនិងលែងនៅឯកការទៀត
- កម្ពុជាមានសន្តិភាពសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែននិងបញ្ហានយោបាយប្រចាំតំបន់ដោយសន្តិវិធី។
- មានការផ្លាស់ប្តូរគ្នាផ្នែកចំនេះដឹងវប្បធម៍ព្រមទាំងប្រពៃណីទំនៀមទំលាប់រវាងសមាជិកអាស៊ានទាំង១០
- ការផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្សវិទ្យាសាស្ត្រនិងបច្ចេកទេសថ្មីថែមទៀត។
- ផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ
- កម្ពុជានឹងទទួលបាននូវភាពការខ្លីប្រាក់ថែមទៀតពីធនាគាអភិវឍ្ឍន៏អាស៊ីនិងបណ្តាប្រទេសជាមិត្តទាំង៩ក្នុងអត្រាការប្រាក់ទាបនិងរយៈពេលយួរ
- កម្ពុជាលេចមុខមាត់ក្នុងឆាកអន្តរជាតិនឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិធ្វើសហប្រតិបត្តិការដោយសមភាព។
- កម្ពុជានឹងទទួលបានផលប្រយោជន៏យ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេស និងកិច្ចការសេដ្ឋកិច្ច។
- កម្ពុជានឹងទទួលបានការអភិវឍ្ឍន៏លើវិស័យផ្សេងៗទៀតដូចជាកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៏។
- ក្រោយពេលចូលជាសមាជិកអាស៊ានកម្ពុជាទទួលបាននូវបទពិសោធពីខ្លឹងសារនៃតំបន់និយម និងសាកលលោកនិយម ព្រមទាំងយល់ដឹងពីទំនាក់ទំនងការរទូត
- អាស៊ានបានឲ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់ខាងនយោបាយក្នុងតំបន់និងលើឆាកអន្តរជាតិ។
ខ. គុណសម្បត្តិផ្នែកសេដ្ឋកិច្ច
- អត្ថប្រយោជន៏ខាងផ្នែកសេដ្ឋកិច្ចរួមមាន៖ កម្ពុជាបានបញ្ចូលចរន្តនិងលំនាំនៃការលូតលាស់ខាងផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួនទៅក្នុងលំនាំការអភិវឍ្ឍន៏សេដ្ឋកិច្ចនៅក្នុងតំបន់ពិសេសកម្ពុជាបានទទួលបច្ចេកវិទ្យានិងបទពិសោធថ្មីពីប្រទេសសមាជិកចាស់ទាំងឡាយតាមរយៈការផ្លាស់ប្តូរបទពិសោធនិងចំនេះដឹង។
- កម្ពុជាអាចវាស់បាននូចកំរិតល្បឿនសេដ្ឋកិច្ចនិងការធ្វើកំនែទំរង់ផ្សេងៗ ដើម្បីឈានទៅរកទីផ្សារក្នុងតំបន់និងលើឆាកអន្តរជាតិនាសតវត្សទី២១នេះ។
- សមាហរណកម្មកម្ពុជានៅក្នុងអាស៊ានបានបាននាំមកនូវការរួបរួមយ៉ាងសកម្មក្នុងទំនាក់ទំនងប្រទេសជាសមាជិកដូចជា ការចរាចរទំនិញសេវាកម្មដើមទុននិងពលកម្មដែលកើតចេញពីការទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃនយោបាយហិរញ្ញវត្ថុនិងសេដ្ឋកិច្ចក្នុងចំនោមប្រទេសជាសមាជិក។
- អាស៊ានទាំង១០ជាទីផ្សាដ៏ធំមួយនៅក្នុងតំបន់ដែលមានប្រជាជនជាង៥០០លាននាក់សំបូរដោយវត្ថុធាតុដើមធនធានធម្មជាតិនិងផ្ទៃដីដ៏ធំទូលាយព្រមទាំងជាតំបន់មួយកំពុងទាក់ទាញខាងទេសចរណ៏និងផ្តល់ឪកាសយ៉ាងច្រើនខាងផ្នែកសេដ្ឋកិច្ចជាតិ។
- កម្ពុជាទទួលបាននូវអត្ថប្រយោជន៏ពីវិស័យអភិវឍ្ឍធនធានមនុស្ស អប់រំ និងកាត់បន្ថយភាពក្រីក្រពិសេសមន្ត្រីរាជការពីក្រសួងជំនាញនានានិស្សិត ជាច្រើនបានទទួលអាហារូបករណ៏ទៅបណ្តុះបណ្តាលនៅបណ្តាប្រទេសអាស៊ាន និងដៃគួរចរចាលើភាសាបច្ចេកទេសជំនាញនិងទ្រឹស្តីជាដើម។
ផ្នែកគុណវិត្តិសំរាប់ប្រទេសកម្ពុជាគឺ៖
- ធនធានមនុស្សនិងសម្ភារៈបច្ចេកទេសនៅមានកំរឹតទាប
- ការនាំទំនិញចេញទាបជាងការនាំចូល
- កម្ពុជាជាទីផ្សារបស់គេ
- កម្ពុជាមិនអាចជាដៃគូរប្រគួតប្រជែងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន
- កម្ពុជារស់ដោយសាជំនួយយ៉ាងច្រើន
- កម្ពុជាត្រូវជំរុញឲ្យមានការប្រណាំងប្រជែងដោយសេរីនិងយុត្តិធម៍ក្នុងទីផ្សារ ដើម្បីពង្រីកគុណភាពទំនិញក្នុងស្រុកជាបឋមសិន ទើបអាចប្រកួតប្រជែងជាមួយទំនិញប្រទេសអាស៊ានដ៏ទៃទៀតបាន
- កម្ពុជាគួរទាក់ទាញអ្នកវិនិយោគបរទេសដោយផ្ទាល់ដែលជាបុព្វហេតុផ្តល់ការងារឲ្យប្រជាពលរដ្ឋធ្វើ
- កម្ពុជាបាត់ចំនូលពន្ធគយយ៉ាងខ្លាំងដោយសារការអនុវត្តតំបន់ពាណិជ្ជកម្មសេរីអាស៊ាននាពេលខាងមុខនេះដែលធ្វើឲ្យរដ្ឋាភិបាលខិតខំប្រមែប្រមូលចំនូលផ្សេងៗទៀត ដូចជាពន្ធលើផលិតផលក្នុងស្រុក ពន្ធលើប្រាក់ចំនូល ពន្ធលើរោងចក្រសហគ្រាស ពន្ធលើដីធ្លី ពន្ធលើការធ្វើអាជីវកម្មផ្សេងៗ។