ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គេតែងសង្កេតឃើញថា កាលណាមានភ័យអន្តរាយ ឬបញ្ហាណាមួយកើតឡើងហើយ ដែលមនុស្សដោះស្រាយដោយកំលាំងប្រាជ្ញា ឬកំលាំងកាយរបស់ខ្លួនពុំរួច ក៏កើតមានជំនឿទៅលើកំលាំងក្រៅខ្លួនថា មានវត្ថុខ្លាំងពូកែ សក្ដ័សិទ្ធិផ្សេងៗ ដែលអាចជួយសំរេចគោលបំណងខ្លួនបាន។ ជនជាតិខ្មែរ កាលដើមឡើយក៏មានជំនឿបែបនេះដែរ គឺនិយមគោរពកំលាំងធម្មជាតិ ដោយយល់ថាធម្មជាតិ ទាំងឡាយសុទ្ធតែមានព្រលឹង និងមានកំលាំងសក្តិសិទ្ធដែលមើលពុំឃើញ។ គេបានយកដុំថ្ម ជាតំនាងកំលាំងធម្មជាតិ ដែលគេគោរព ហើយគេហៅដុំថ្មនោះថា អ្នកតា ដូចជាអ្នកតាទឹក អ្នកតាដី។ ក្រៅពីអ្នកតាតំណាងធម្មជាតិ មានអ្នកតាតំណាងមេបា ឬបុព្វបុរស ដែលបានស្លាប់ទៅហើយ ហើយនៅចាំថែរក្សា និងផ្តល់សេចក្តីសុខដល់អ្នកស្រុ។ ដូចជាអ្នកតាដំបងដែក អ្នកតាក្រហមកលោកយាយជំទាវម៉ោ។ សាសនាអ្នកតានិយម នេះពុំសូវលូតលាស់ទេ ព្រោះពុំមានអត្ថបទ (គម្ពីរ) ដែលកត់ត្រានូវទស្សនៈ ទ្រឹស្តីដូចជានៅក្នុងសាសនាដទៃទៀតឡើយ។ តែទោះបីជាគ្មានការរីកចំរើន លូតលាស់ក៏ដោយ ក៏សាសនាបែបនេះ នៅតែរស់បន្តក្នុងគំនិត ទំនៀមទំលាប់ខ្មែររហូតមកដល់សព្វថ្ងៃនេះ។ លុះក្រោយមក នៅដើមគ្រិស្តសករាជ ទើបខ្មែរចាប់ផ្តើមទទួលយកឥទ្ធិពលសាសនាឥណ្ឌាធំៗពីរ គឺព្រាហ្មណ៏សាសនា និងព្រះពុទ្ធសាសនា។