Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Triger
2017-07-15 13:26

ជនដែលត្រូវបានចាត់ទុកជាសញ្ជាតិខ្មែរមានដូចជា៖

១- ទោះបីជាកើតនៅទីណាក៏ដោយ

  • កូនមានខាន់ស្លា ដែលកើតពីម្តាយឬឪពុកមានសញ្ជាតិខ្មែរ
  • កូនឥតខាន់ស្លាដែលកើតពីម្តាយ ឬពីឪពុកដែលមានសញ្ជាតិខ្មែរទទួលស្គាល់
  • កូនដែលម្តាយឪពុកមិនទទួលស្គាល់ កាលបើតុលាការបានចេញសាលក្រមថាកូននេះពិតជាកើតពីម្តាយ ឬឪពុកដែលមានសញ្ជាតិខ្មែរ

២- ត្រូវបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • កូនដែលកើតពីម្តាយ និងឪពុកបរទេសដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
  • កូនដែលកើតពីម្តាយឪពុកមិនស្គាល់ និងកូននឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់ទុកថាកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។
  • ស្ត្រី ឬបុរសបរទេសដែលយកប្តី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៏ពិពាហ៏អាចទាមទារសញ្ជាតិខ្មែរបានលុះត្រាតែស្ត្រី ឬបុរសនោះរស់នៅជាមួយគ្នាអស់រយៈពេលបីឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍។
  • ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិតខ្មែរ ដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login