2017-07-15 13:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាគេថា សិល្បៈស្ថាបត្យកម្មខ្មែរ ឆ្លុះបញ្ចាំងអោយឃើញអំពីចរឹត និងទេព្យកោសល្យរបស់បុព្វបុរសជាតិព្រោះ៖
សិល្បៈស្ថាបត្យកម្ម ផ្នែកសំណង់ប្រាសាទបុរាណ មានប្រាសាទអង្គរវត្តជាដើម អាចជាភស្តុតាងបញ្ចាក់ថា បុព្វបុរសជាតិខ្មែរមានទេព្យកោសល្យប្រកបដោយចំណេះដឹងវិទ្យាសាស្ត្រខ្ពស់ខាងសំណង់ ព្រោះថាទិដ្ឋភាពនៃការសាងសង់ប្រាសាទនេះ គេឃើញតែការលើថ្មដាក់បន្តបន្តុកតំរូតលើគ្នា ដោយគ្មានប្រើដែកសរសៃ ឬបាយអរឡើយ ហើយមានជំហរឹងមាំទ្រាំទ្របានរាប់សតវត្យ។
ស្ថាបត្យកម្ម ផ្នែកខាងចំលាក់ បញ្ជាក់ជាសក្ខីកម្មថា ជនជាតិខ្មែរជាជាតិមួយដែលមានចរឹតឧស្សាហ៏ព្យាយាមតស៊ូអំណត់ អត់ធ្មត់ស្វិតស្វាញនឹងការងារណាស់។ បើដូនតាខ្មែរគ្មានការតស៊ូអំណត់បែបនោះទេ ក៏មិនអាចសំរេចបានក្បូរក្បាច់ រំលេចរចនា មានសភាពល្វត់ល្វន់ទន់ភ្លន់រស់រវើក ជាក្បាច់លៀន ក្បាច់លិប ឬក្បាច់លោត ដូចមាននៅតាមជញ្ជាំង ឬតាមថែវប្រាសាទ សិលានោះបានឡើយ។
ទាំងអស់នេះហើយដែលបញ្ជាក់ថាស្ថាបត្យកម្មខ្មែរពិតជាឆ្លុះបញ្ជាំងអោយឃើញពីចរឹត និងទេព្យកោសល្យរបស់បុព្វបុរសខ្មែរពិតមែន។