Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១.តើភេ្លងខ្មែរមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់។

២.ដូចម្តេចហៅថា របាំប្រជាប្រិយ? តើខ្មែរយើងមានរបាំប្រជាប្រិយអ្វីខ្លះ?​ចូររៀបរាប់អំពីរបាំទាំងនោះ។

៣.តើ “របាំតន្តី” មានន័យដូចម្តេច? តើរបាំតន្តីមានប្រភពមកពីណា? មានអ្វីជាភស្តុតាងបញ្ជាក់ពីប្រវត្តិ និងអត្ថន័យនៃរបាំនេះ?

៤.ចូរអ្នកបង្ហាញពីលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នានៃរបាំគោះអង្រែ របាំយីកេ របាំឆៃយ៉ាំ និងរបាំរាំវង់។ តើរបាំខាងលើនេះ បានបង្កប់នូវអត្ថសញ្ញាណជាតិយ៉ាងណាខ្លះ?

 

ចម្លើយ

១.ភ្លេងខ្មែរមានប្រាំបួនប្រភេទគឺៈ

  • ភ្លេងពិណពាទ្យ
  • ភ្លេងមហោរី
  • ភ្លេងយោល
  • ភ្លេងអារក្ខ
  • ភ្លេងក្លងធ្នាក់
  • ភ្លេងប៉ីកែវ
  • ភ្លេងឆៃយ៉ាំ
  • ភ្លេងគងស្គរ
  • ភ្លេងខ្មែរ

 

២.របាំប្រជាប្រិយ គឺជារបាំ ដែលប្រជារាស្ត្រស្រលាញ់រាប់អាន​ និយមចូលចិត្ត។ របាំប្រជាប្រិយខ្មែរមានដូចជាៈ របាំគូដ របាំស្នែងទន្សោង របាំគោះអង្រែ របាំយីកេ របាំឆៃយ៉ាំ របាំរាំវង់ របាំក្ងោក...។

 

៣.របាំ “តន្តី” មានន័យថា របាំព្រះរាជទ្រព្យ។ ហើយរបាំតន្តីនេះមានកំណើតយូរណាស់មកហើយ។ នៅសម័យអង្គរ គេបានឆ្លាក់រូបអប្សរដែល ជាស្ត្រីរបាំចុះពីលើឋានសូគ៌ មករេរាំនៅតាមជញ្ជាំងប្រាសាទ។ របាំងតន្តីនេះ គឺកាយវិកា នីមួយៗមានន័យមួយ ហើយសភាពទន់ភ្លន់សុភាពតាមចិត្តគំនិតខ្មែរ ដែលជាអ្នកនិយមសុខសន្តិភាព។

 

៤.បង្ហាញលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នានៃរបាំគោះអង្រែ របាំយីកេ របាំឆៃយ៉ាំ និងរបាំរាំវង់។

+​ លក្ខណៈដូចគ្នាៈ របាំទាំងបួនខាងលើ ជារបាំប្រជាប្រិយដូចគ្នា

+​ លក្ខណៈខុសគ្នាៈ

  • របាំគោះអង្រែៈ គេប្រើអង្រែពិរមានប្រវែងជាពីរម៉ែត្រ។ អ្នកសំដែងស្លៀកពាក់ធម្មតាទាំងស្រីទាំងប្រុស។ គ្រឿងភ្លេងមានសាដៀវមួយ និងអង្គចមួយ។
  • របាំយីកេៈ គ្រឿងភ្លេងមានស្គរវង់ធម និងស្គរវង់តូច។ ស្គរវង់ធំមាន ១២ និងវង់តូចមានស្គរ២។ អ្នកសំដែងស្លៀកពាក់ខុសៗគ្នាអាស្រ័យទៅតាមតូសំដែងនីមួយៗ។
  • របាំឆៃយ៉ាំៈ គ្រឿងភ្លេងមានក្រាប់ ឆាប និងស្គរ។ អ្នកលេងឆៃយ៉ាំ ស្លៀកសំពត់ចងក្បិន ពាក់អាវដៃខ្លីវាលកធំបន្តិចស៊កអាវក្នុងចង្កេះសំពត់។
  • របាំរាំវង់ៈ គ្រឿងភ្លេងមានស្គរមួយ និងត្រឡោកមួយ។ សំលៀកបំពាក់ដែលត្រូវស្លៀកពាក់សាមញ្ញធម្មតា អាស្រ័យលើការនិយមចូលចិត្តរៀងៗខ្លួន។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login