សារធាតុបំពុលអាកាស និងប្រភពរបស់វា៖
- កាបូនអុកស៊ីត (CO2) កើតចេញពីផ្សែងយានយន្ត រោងចក្រឧស្សាហកម្ម ផ្សែងបារី។
- អាសូតអុកស៊ីត (NO2) កើយចេញពីចំហេះឥន្ទនះនៅក្នុងរថយន្ត រោងចក្រអគ្គិសនី ឧស្សាហកម្មប្រើប្រាស់ដោយចំហាយទឹក។
- ស្ពាន់ធ័រឌីអុកស៊ីត (SO2) ភាយចេញពីចំហេះធ្យូងថ្ម និងប្រេងកាតដែលមានស្ពាន់ធ័រ។
- ភាគល្អិត (អព្ទ័ ធូលី ផេះ សំណ ម្រែងភ្លើង) កើតពីម៉ាស៊ីនយានយន្តដែលប្រើផូស៊ីលឥន្ទនះ ចំហេះឈោះ និងធូលីពីការដ្ឋានសំណង់ និងកសិកម្ម។
- អ៊ីដ្រូកាបូ (HC) កើតចេញពីចំហេះឥន្ទនះ និងធាតុរលាយដូចជាថ្នាំពណ៍ និងកាវ។
- ស្មូកផូតូគីមី កើតមាននៅពេលមានបន្សំចូលគ្នានៃផ្សែងពុលនានា ក្រោមអំពើនៃពន្លឺព្រះអាទិត្យ ក្នុងលក្ខខណ្ឌបិរយាកាសសមស្របមួយ។
- សំណ កើតពីផ្សែងយានយន្ត ម៉ាស៊ីនដែលប្រើប្រាស់ ប្រេងដែលមានជាតិសំណ។