ការរៀបចំគ្រួសារមានលក្ខណៈខុសគ្នាអាស្រ័យលើកត្តា៖
- ភាពជាសកលរបស់គ្រួសារ៖ គ្រួសារត្រូវបានគេរកឃើញថាមាន គ្រប់សង្គមទាំងអស់ក្នុងផងដែរគ្រួសារនីមួយៗបានធ្វើសង្គមនីយកម្មដល់សមជិកជំនាន់ក្រោយរបស់ពួកគេ ហើយបានធ្វើឲ្យមានការវិវត្តន៏រីកចំរើនឥតឈប់ឈរ។
- ផ្អែកលើការយល់ចិត្តគ្នា៖ គ្រួសារជាឯកត្តារបស់សង្គមដូច្នេះហើយឪពុកម្តាយមានកត្តព្បកិច្ចជាអាណាព្យាបាលដល់កូនហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងរស់នៅប្រកបដោយយល់គ្នាយ៉ាងរឹងមាំ
- ឥទ្ធិពលនៃការអប់រំ ៖ នៅពេលដែលសមាជិកនៅក្នុងគ្រួសារមានការអប់រំបានល្អធ្វើឲ្យគេអាចមានការរស់នៅតាមភាពចេះដឹង។
- ទំហំគ្រួសារ
- ទីតាំងគ្រួសារនៅក្នុងរចនាសម្ព័ន្ធសង្គម៖ មានន័យថាបើគ្រួសារណារស់នៅក្នុងរចនាសម្ព័ន្ធណាមួយនោះគេរៀបចំខ្លួនតាមនោះ។
- ការទទួលខុសត្រូវក្នុងគ្រួសារ៖ គ្រួសារមាននាទីជាអ្នកបង្កើតជំនាន់ក្រោយរបស់ពួកគេ គ្រួសារជាកន្លែងសំរាប់ធ្វើសង្គមកម្ម និងសមាជិកម្នាក់ៗមានភារកិច្ចតស៊ួដើម្បីគ្រួសារសង្គមជាតិរបស់ពួកគេ។
- ការគោរពបទបញ្ជាសង្គម
- លក្ខណៈអចិន្ត្រៃយ៏ និងបណ្តោះអាសន្នរបស់គ្រួសារ។
- វប្បធម៏
- គោលនយោបាយរបស់រដ្ឋាភិបាល
- ជាតិសាសន៏។