អំពីសិទ្ធិមនុស្សគោលជំហររបស់អាស៊ានគឺ មានចែងក្នុងសេចក្តីថ្លែងការរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននាខែកក្កដាឆ្នាំ១៩៩៣ បានចែងថា៖
- រដ្ឋមន្ត្រីការបរទេសអាស៊ានសូមស្វាគមន៏ នូវការសម្រេចលើការព្រមព្រៀងជាអន្តរជាតិ ក្នុងអំឡុងសន្និសិទ្ធពិភពលោកស្តីអំពីសិទ្ធិមនុស្សនៅទីក្រុងវីយ៉េន ថ្ងៃទី១៤ ដល់១៥ ឆ្នាំ១៩៩៣ និងបានអះអាងឡើងវិញនៃការប្តេជ្ញាចិត្ត និងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដូចមានចែងនៅក្នុងសេចក្តីថ្លែងការនាទីក្រុងវីយ៉ែនថ្ងៃទី ២៥មិថុនា ឆ្នាំ១៩៩៣។
- រដ្ឋមន្ត្រីទាំងអស់បានបញ្ជាក់ថា សិទ្ធិមនុស្សមានទំនាក់ទំនងគ្នាទៅវិញទៅមក មិនអាចកាត់ចេញពីគ្នាបានទេ ដោយរាប់ទាំងសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៍ ដែលសុទ្ធតែមានសារៈសំខាន់ស្មើរគ្នា។ សិទ្ធិទាំងអស់នេះបានដោះស្រាយដោយ តុល្យភាព និងគ្រប់ជ្រុងជ្រោយ ដោយឈរលើ ការការពារ និងលើកស្ទួយឲ្យសមតាមក្ខណៈពិសេសនៃវប្បធម៍ សង្គមកិច្ច និងស្ថាភាពនយោបាយ។
- រដ្ឋមន្ត្រីការបរទេសទាំងអស់យល់ស្របថា អាស៊ានគួរធ្វើសហប្រតិបត្តិការលើវិធីសាស្ត្ររួមគ្នាលើវិស័យសិទ្ធិមនុស្ស ដោយចូលរួមយ៉ាងសកម្មព្រមទាំងវិភាគទានក្នុងការអនុវត្តិការលើកស្ទួយ និងការការពារសិទ្ធមនុស្ស។
- រដ្ឋមន្ត្រីការបរទេសទាំងអស់បានគូសបញ្ជាក់ថាការអភិវឍ្ឍគឺជាសិទ្ធិមិនអាចខ្លះបាន ហើយការប្រើសិទ្ធិមនុស្សធ្វើជាលក្ខខណ្ឌចាំបាច់សំរាប់ធ្វើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងការផ្តល់ជំនួយអភិវឍ្ឍន៏ បើពុំដូចច្នោះទេវាអាចជអឥទ្ធិពលអាក្រក់ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
- រដ្ឋមន្ត្រីការបរទេសទាំងអស់បានបញ្ជាក់ថា ការការពារនិងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងសហគមន៏អន្តរជាតិ ត្រូវឈរលើគោលការនៃការការពារអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋមិនត្រូវចូលជ្រៀតជ្រែកការងារផ្ទៃក្នុងប្រទេសដទៃទេ។
- រដ្ឋមន្ត្រីទាំងអស់យល់ឃើញថាការលើកំពស់តុល្យភាពនៃសិទ្ធិបុគ្គលនិងសិទ្ធិសហគមន៏ ដូចបានចែងក្នុងសេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្ស។
- រដ្ឋមន្ត្រីទាំងអស់បានពិនិត្យឡើងវិញដោយពេញចិត្តអំពីការរីកចំរើនដ៏ធំធេង ជាបន្តបន្ទាប់របស់អាស៊ានក្នុងការធ្វើឲ្យប្រជាជនរួចផុតពីការភ័យខ្លាច និងការខ្លះខាតធ្វើឲ្យប្រជាជនរស់នៅដោយសេចក្តីថ្លៃថ្នូរ។
- រដ្ឋមន្ត្រីការបរទេសទាំងអស់ បានបញ្ជាក់ថាការរំលោភលើសិទ្ធិមនុស្សត្រូវតែកែលំអដោយគ្មានការអត់អោនឲ្យជាដាច់ខាត ទោះក្នុងរួបភាពណាក៏ដោយ។
- ធម្មនុញ្ញថ្មីរបស់អាស៊ានជុំរុញឲ្យរដ្ឋជាសមាជិកទាំងអស់ ការពារសិទ្ធិមនុស្សឲ្យបានសមស្របតាមលក្ខខណ្ឌផ្ទៃក្នុងរបស់ប្រទេសខ្លួន។
- គណៈកម្មារអន្តររដ្ឋាភិបាលមួយ របស់អាស៊ានដែលទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សត្រូវបានបង្កើតឡើងបច្ចុប្បន្នបានជួបប្រជុំកំពុងតែដំណើរការ។