Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

ហេតុអ្វី​បាន​ជា​អរម៉ូនភ្ញោចតែកោសិកាគោលដៅ?​


បាន​ជាអរម៉ូនភ្ញោចតែកោសិកាគោលដៅ​ព្រោះកោសិកាគោលដៅមានធ្មួលនៅលើភ្នាសកោសិកា។ធ្មួលកោសិកាគោលដៅមានទម្រង់ត្រូវនឹងទម្រង់របស់អរម៉ូនដែលបង្កើតបានជាសារធាតុចម្រុះធ្មួលអរម៉ូន។ សារធាតុ​នេះហើយដែលធ្វើអោយកោសិកាគោលដៅឆ្លើយតបទៅនឹងអំពើរបស់អរម៉ូន។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:18
5062

តើផ្អែកលើមូលហេតុអ្វីបានជាគេចែកអរម៉ូនជា២ក្រុម?​


ផ្អែក​លើធាតុបង្កនៃអរម៉ូនគេចែកអរម៉ូនជា២ក្រុម គឺ អរម៉ូនបុិបទីតកើតពីច្រវ៉ាក់អាសុីតអាមីណេដែលមិនអាចឆ្លងកាត់តាមភ្នាសកោសិកាបាន ចំណែក​អរម៉ូនស្តេរ៉ូអុីតកើតពីលីពីតដែលផលិតពីកូឡេស្តេរ៉ុល ហើយអាចឆ្លងកាត់តាមភ្នាសកោសិកាបាន។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:23
7081

សន្ធិសញ្ញាបារាំង- ខ្មែរ ចុះថ្ងៃទី ១១ សីហា ១៨៦៣

ប្រធានបទៈប្រវត្តិវិទ្យា

សន្ធិសញ្ញាបារាំង- ខ្មែរ ចុះថ្ងៃទី ១១ សីហា ១៨៦៣ ធ្វើឡើងដោយ អគ្គទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន ដឺឡាក្រង់ ឌីយែរ និង មហាឧបរាជ កម្ពុជា ព្រះបាទនរោត្តម។ ជាការដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាល បារាំងព្រោះ ខ្លឹមសារនៃសន្ធិសញ្ញានេះ មានចែងអំពី ការជួយការពារប្រទេសកម្ពុជា ដោយរក្សាទឹកដីមិនឪ្យមានការ បាត់បង់តទៅទៀត។
ដោយ: សូនីកា នៅ 2021-07-01 23:29
2877

ដូចម្តេច​ដែល​ហៅថា​អេតេរ៉ូសុីស?​


ដែល​ហៅថា​អេតេរ៉ូសុីស​គឺជាបាតុភូតដែលផ្តល់អោយក្នុងការបង្កាត់មេបាមានពូជឫប្រភេទខុសគ្នាឫមានខ្សែស្រឡាយចុសគ្នានៃសន្តានក្រោយជាអុីប្រ៊ីតដែលមានកម្លាំងខ្លាំង ផ្តល់ទិន្នផលខ្ពស់ បង្កើន​ចំនួន​អាឡែល អេតេរ៉ូសុីកូត ពោលគឺ មានកំណើនសមត្ថភាព។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:29
5153

កំណែទំរង់ឆ្នាំ១៨៨៤ បារាំងបានផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងនៅកម្ពុជា


កំណែទំរង់ឆ្នាំ១៨៨៤ បារាំងបានផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងនៅកម្ពុជា ដូចជា
ដោយ: សូនីកា នៅ 2021-07-01 23:37
901

តើកុលសុីសុីនមានអំពើអ្វីខ្លះ ទៅលើផ្នែកលូតលាស់នៃរុក្ខជាតិ?​


កុលសុីសុីនមានអំពើ   ទៅលើផ្នែកលូតលាស់នៃរុក្ខជាតិ គឺបញ្ឈប់កំណត្រយ៉ូងអាក្រូម៉ាទិច ។​ក្រូម៉ាទីតមិនអាចផ្តាច់ចេញពីគ្នាទៅប៉ូល បន្ទាប់​មកកោសិកាមិនចែកខ្លួនទេ។​ដូចនេះចំនួនក្រម៉ូសូមកើនឡើងទ្វេដង។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:37
2790

កំណែទំរង់បារាំង បានមកដល់ សង្គមខ្មែរ


កំណែទំរង់បារាំង បានមកដល់ សង្គមខ្មែរនូវ
ដោយ: សូនីកា នៅ 2021-07-01 23:42
807

ហេតុអ្វី​បានជា​គេថា ADN ជាទម្រព័ត៌មាមសេនេទិច?​


បានជា​គេថា ADN ជាទម្រព័ត៌មាមសេនេទិច ព្រោះ ម៉ូលេគុល ADN ផ្ទុក​តំណលំដាប់នុយក្លេអូទីត គឺតំណលំដាប់នុយក្លេអូទីតនេះហើយជាព័ត៌មានសេនេទិចដែលជាប្លង់សម្រាប់សាងសង់របស់សារពាង្គកាយហេតុនេះទើបគេថា ADN ជាទម្រព័ត៌មាមសេនេទិច​។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:44
6006

សាលាបារាំងចុងបូព៌ាប្រទេស

ប្រធានបទៈប្រវត្តិវិទ្យា

សាលាបារាំងចុងបូព៌ាប្រទេសបង្កើតឡើងនៅថ្ងៃ ១៥ ធ្នូឆ្នាំ ១៨៩៨ នៅទីក្រុង ព្រៃនគរ(ហាណូយ) ក្រោយការផ្តួចផ្តើមរបស់លោក ប៉ូល ឌូមែរ។ គេបង្កើតវិទ្យាស្ថាននេះឡើយដើម្បី សិក្សាស្រាវជ្រាវអំពីអតីតចក្រភពខ្មែរ ជាពិសេស សិល្បៈចម្លាក់ខ្មែរតាមជញ្ជាំងប្រាសាទ ដែលមានច្រើនស្អេកស្កះ នៅក្នុងប្រទេស សៀម វៀតណាម និងឡាវ សព្វថ្ងៃ។
ដោយ: សូនីកា នៅ 2021-07-01 23:47
1070

តើឥស្សរជនណាជាប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា?​


ឥស្សរជនដែលជាប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺ សមមិត្ត ហេងសំរិន​។​
ដោយ: សែ សូនីតា​ នៅ 2021-07-05 13:46
1231
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login