ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សន្ធិសញ្ញាបារាំង- ខ្មែរ ចុះថ្ងៃទី ១១ សីហា ១៨៦៣ ធ្វើឡើងដោយ អគ្គទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន ដឺឡាក្រង់ ឌីយែរ និង មហាឧបរាជ កម្ពុជា ព្រះបាទនរោត្តម។ ជាការដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាល បារាំងព្រោះ ខ្លឹមសារនៃសន្ធិសញ្ញានេះ មានចែងអំពី ការជួយការពារប្រទេសកម្ពុជា ដោយរក្សាទឹកដីមិនឪ្យមានការ បាត់បង់តទៅទៀត។ ជាថ្នូរ មកវិញ ប្រទេសកម្ពុជា ត្រូវប្រគល់បុព្វសិទ្ឋិពិសេសដល់ បារាំង ក្នុងការបោះទីតាំង និង ការបង្កើតសាលាក្តី នៅក្នុងប្រទេស ហើយថែមទាំងចាត់ឲ្យមានរេស៊ីដង់បារាំងនៅអមព្រះមហាក្សត្រខ្មែរ។