Point Center Login Help
Norway

នឹកកុមារភាពដ៏រីករាយ​​​​​​

By: Rosa-KH
Date: 2021-07-31 07:06
Category: Skill Experience
995 0 0

កាលនៅពីតូចមានការចងចាំអ្វីដែលអ្នកបំភ្លេចមិនបាន?
តើមានធ្លាប់បានឈ្លើងទាមអត់?

ខ្ញុំវិញ កាលពីអាយុជិត១០ឆ្នាំ ម៉ែមិនដែលចង់ឱ្យទៅស្រែទេ ព្រោះមាឌខ្ញុំតូចល្អិត បើទៅនាំតែទុក្ខដល់គេ។ ប៉ុន្តែខ្ញុំរឹងក្បាលណាស់ ទារទៅទាល់តែបាន! កាលម្តងនោះទៅជាមួយមិត្តភក្តិ មាឌប៉ុនៗគ្នា។ ពួកយើងទៅបាចត្រីនៅស្រែជិតផ្ទះ។ នៅទីនោះសម្បូរដើមឫស្សីណាស់ ហើយស្លឹកវាតែងតែជ្រុះចូលក្នុងស្រែអណ្តែតក្នុងទឹកត្រៀបត្រា។ ពេលវាជាប់នឹងសាច់របស់យើង មើលមួយភ្លែតស្មានតែឈ្លើងទាម។ ពួកខ្ញុំយកចានបាចទឹកចេញពីស្រែ ដើម្បីចាប់ត្រី តែពេលដែលកំពុងតែបាច ស្រាប់តែមានអ្វីមកជាប់ជើង ពួកយើងស្ទុះហកឡើងលើគោកយ៉ាងលឿន ពីព្រោះស្មានថាជាឈ្លើង តែតាមពិតជាស្លឹកឫស្សីសោះ។
ឃើញជាក់ហើយ ពួកយើងនាំគ្នាសើច ព្រោះភ័យអត់អំពើរ។

សើចបណ្តើរបន្តបាចទឹកបណ្តើរ ទើបឆ្ងល់ហេតុអ្វីបានជាមានពណ៌ក្រហមផុសចេញពីទឹក? ម្តងនេះមិនមែនជាស្លឹកឫស្សីទៀតទេ តែជាឈ្លើងពិតៗ ពីព្រោះ
មិត្តកំហូចរបស់ខ្ញុំ ជើងវាមានសុទ្ធតែដំបៅ ហើយឈ្លើងដ៏ខ្មៅរលោងកំពុងតែបឺតឈាមចេញពីដំពៅរបស់វា ហើយឈាមមិនឈប់ហូរសោះឡើយ។ ពួកយើងនាំគ្នារត់ទៅផ្ទះដើម្បីសុំជំនួយ សំណាងល្អមានពូអ្នកជិតខាងជួយបេះឈ្លើងចេញ។
គាត់បានដងទឹកអណ្តូងចាក់កុំឱ្យឈាមហូរស្ទើរអស់ទឹកពីអណ្តូង។ កាលពីទាមដំបូងវាមានទំហំត្រឹមតែប៉ុនកូនម្រាមដៃ ពេលបេះឈ្លើងបានហើយ ទំហំរបស់វាជិតប៉ុនមេជើង។ ខ្លាចណាស់ ក្រញ៉ែងខ្លួនរហូតពេលដែលនឹកឃើញម្តងៗ។

បើស្តាប់សម្តីម៉ែ ប្រហែលមិនមានឈ្លើងទាមអាកំហូចមិត្តខ្ញុំទេ ប៉ុន្តែពេលនេះវាក៏ក្លាយជាការចងចាំដែលខ្ញុំមិនអាចបំភ្លេចបាន។

តើមិត្តអ្នកអានមានការចងចាំអ្វីពីកុមារភាពដែរ? អាចចែករំលែកបានទេ?

-------------------------------------

អត្ថបទ៖ មិត្តអ្នកអាន


Reference:

https://web.facebook.com/seavphovjivet/photos/a.480926475447694/1825936344280027

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login