Point Center Login Help
Norway

ហេតុផលដែលអ្នកគួររៀនជំនាញពត៍មានវិទ្យា ឬ IT?

By: Chhay Phakkdey
Date: 2019-12-18 12:55
Category: Skill Experience
4733 0 1

    ព័ត៌មានវិទ្យា it ជាមុខវិជ្ជាមួយដែល ជាទូទៅគេយល់ថាជាមុខវិជ្ជាដែលរៀនផ្នែកកុំព្យូទ័រ។ បើតាមឈ្មោះជាភាសាអង់គ្លេសអាយធីមានន័យថា information technology ដែលមានឈ្មោះជាខ្មែរថាវិទ្យាសាស្រ្តព័ត៌មានវិទ្យា ជាជំនាញដែលសិក្សាអំពីការបង្កើតគ្រប់គ្រងនិងប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងកុំព្យូទ័រនិងឧបករណ៍ផ្សេងៗទៀត។

    វិទ្យាសាស្រ្តព័ត៌មានវិទ្យា គឺជាការសិក្សាពត៍មានវិទ្យាតាមបែបវិទ្យាសាស្ត្រ ។ ក៏ដូចជាជំនាញផ្សេងៗដែរ ព័ត៌មានវិទ្យាបានបែងចែកទៅជាជំនាញជាច្រើន ឧទាហរណ៍សាមញដែលយើងតែងតែជួប៖

  • ជំនាញបង្កើតវេបសាយ
  • ជំនាញបងើ្កតកម្មវិធីទូរស័ព្ទ
  • ជំនាញបង្កើតកម្មវិធីកុំព្យូទ័រ
  • ជំនាញបង្កើតកម្មវិធីប្រព័ន្ធគ្រប់គ្រងផ្សេងៗ
  • គ្រប់គ្រងបណ្ដាញអ៊ីនធឺណិតទូរគមនាគមន៍
  • ជំនាញមីក្រូកុំព្យូទ័រ (សរសេរកូដគ្រប់គ្រងបន្ទះឈីប ក្នុង Robot ដ្រូន រថយន្តបញ្ជា រឺឧបករណ៍ផ្សេងៗ)
  • ស្រាវជ្រាវនិងវិភាគទៅលើទិន្នន័យធំៗ

    ដើម្បីងាយស្រួលយល់ថាហេតុអ្វី បានជាយើងត្រូវជំនាញនេះ យើងធ្វើការសង្ខេបជាប៉ុន្មានចំណុចទៅលើបច្ចេកវិទ្យាសព្វថ្ងៃដែលបានជួយសំរួលនិងបង្កើនល្បឿនការងារដូចខាងក្រោម៖

  • បច្ចុប្បន្នសឹងតែគ្រប់ក្រុមហ៊ុនដែលត្រូវប្រើប្រាស់កុំព្យូទ័រដើម្បីដោះស្រាយការងារតាមរយះការប្រើប្រាស់កម្មវិធីកុំព្យូទ័ររឺ ប្រព័ន្ធគ្រប់គ្រងផ្សេងៗ
  • ម៉ាសុីនស្វ័យប្រវត្តិកម្ម៖ មិនត្រឹមតែនៅក្នុង ក្រុមហ៊ុនធ្វើការធម្មតានោះទេ សូម្បីតែនៅក្នុងរោងចក្រឧស្សាហកម្ម សាលារៀន សូម្បីតែតាមផ្ទះ ស្រែចំការក៏មានចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនដែលប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដែរ
  • គោលដៅ៖ កាន់បន្ថយទៅលើការចំនាយលើកំលាំងពលករ កាត់បន្ថយការធើ្វការច្រំដែល ដោះស្រាយបញ្ហាលំបាកៗដែលមនុស្សអាចនិងប្រើប្រាស់ពេលយូរដើម្បីសម្រេចបាន បង្កើនល្បឿនការងារ ។ល។

    បច្ចេកវិទ្យាកុំព្យូទ័របានគ្រប់ដណ្ដប់ទៅលើគ្រប់ផ្នែកទាំងអស់នៅក្នុងទីផ្សារសព្វថ្ងៃ ខ្ញុំនឹងបន្តសរសេរអត្ថបទទាក់ទងនឹងផ្នែកព័ត៌មានវិទ្យានេះជាច្រើនទៀតសង្ឃឹមថាអត្ថបទរបស់ខ្ញុំនេះបានផ្តល់ជាចំនេះដឹងតូចមួយបន្ថែមដល់អ្នកអានផងចុះ៕

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login