Point Center Login Help
Norway

ល្ងង់ទាំង៩ដែលគ្រប់គ្នាតែងជួបប្រទះ

By: Rosa-KH
Date: 2021-07-31 13:29
Category: Skill Experience
936 0 0

១. ឲ្យអ្នកលេងល្បែងខ្ចីលុយ:
ចង់ជួយគាត់កសាងជីវិតថ្មី ក៏ប៉ុន្ដែចុងក្រោយ ទោះខំអង្វរគាត់រាល់ថ្ងៃក៏មិនបានលុយមកវិញ។

២. ជួលអ្នកស្គាល់គ្នាធ្វើការ:
គិតថានឹងល្អ តម្លៃក៏សមរម្យ ណាមួយអាចឲ្យគាត់មានការងារធ្វើផង។ ប៉ុន្ដែលិទ្ធផលគឺផ្ទុយស្រលះ អាងតែស្គាល់គ្នា ធ្វើឲ្យតែបានៗ យកជាសាច់ការសាច់កាប់មិនកើត ។ បានត្រឹមតែឈឺចិត្ដ បន្ទោសគ្នាចុះឡើង ក៏បាត់បង់សាមគ្គីភាព ។

៣. ចូលហ៊ុនគ្នារកស៊ី:
គិតថាជាបងប្អូនមិត្ដភ័ក្ដិទៅខ្វល់ធ្វើអី អាចទុកចិត្ដគ្នាបាន។ តែដល់ពេលជោគជ័យ ឬក៏បរាជ័យ ទីបំផុតបាត់អស់សាមគ្គីភាព ខ្វែងគំនិតគ្នា ។

៤. ពន្យល់មនុស្សមានះ:
គិតថានឹងជួយគាត់ ឲ្យយល់សេចក្ដី និងជួយឲ្យគាត់បានឆ្លាតជាងមុន។ ប៉ុន្ដែលិទ្ធផលបានត្រឹមតែខកចិត្ដ និងសងត្រលប់មកវិញ ថាយើងជាមនុស្សល្ងង់ទៅវិញ។

៥. លក់ដីយកលុយដាក់សន្សំនៅធនាគារ:
គិតថាវាច្បាស់លាស់ថានឹងបានចំណេញ។ លក់ដី៣០០០ការ៉េ យកលុយទៅសន្សំនៅធនាគារ បីឆ្នាំក្រោយដកលុយមកវិញទិញតែ៣០០ការ៉េ ក៏ទិញមិនបានផង។

៦. រៀបការ ទាំងគ្មានចិត្ដស្រលាញ់:
គិតថាការហើយចាំស្រលាញ់។ ក៏ប៉ុន្ដែមិនទាន់បានស្រលាញ់ផង ក៏លែងលះទៅហើយ។ បើមិនអ៊ីចឹង ក៏រស់នៅជាមួយគ្នាមិនស្គាល់ក្លិននៃសុភមង្គលដែរ។

៧. ឲ្យលុយអ្នកផ្សេងទិញដី តែខ្លួនមិនឈរឈ្មោះ:
ដោយសារតែការជឿជាក់ គិតថាវាមិនប៉ុន្មានទេលុយប៉ុណ្ណឹង។ ប៉ុន្ដែប៉ុន្មានឆ្នាំក្រោយមក តម្លៃដីធ្លីឡើងគុណនឹងដប់ម្ភៃដង គួបផ្សំនឹងចិត្ដលោភលន់របស់មនុស្ស ក៏កើតមានវិវាទដីធ្លី។

៨. គេនិយាយអីក៏តាមគេ:
ព្រោះតែឲ្យតម្លៃទៅលើពាក្យសម្ដី គេនិយាយអីក៏ធ្វើតាមគេ។ ចុងបញ្ចប់ លិទ្ធផលដែលទទួលបាន គឺគ្មានបានផលល្អអីមួយ។

៩. រស់នៅដោយភាពរិះថាំ:
គិតថាខំសន្សំលុយ ដោយកាត់បន្ថយការហូបចុក ក្រែងលោសល់លុយពេលចាស់ទៅ។ ក៏ប៉ុន្ដែមិនទាន់ចាស់ផង ក៏ស្លាប់បាត់ទៅហើយ ។ ឬក៏ចាស់ទៅក៏មិនបានចាយអីដែរ ព្រោះសុខភាពទ្រុឌទ្រោមណាស់ទៅហើយ។

ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/183902753772819

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login