Point Center Login Help
Norway

កូនប្រុសប្រលងបាន៩ពិន្ទុហើយ តែប្ដីខ្ញុំនៅតែស្ដីបន្ទោសកូន ថារៀនចាញ់កូនគេអ្នកជិតខាង។

By: Rosa-KH
Date: 2021-08-01 22:10
Category: Life
1138 0 2


ប្ដីរបស់ខ្ញុំ តាំងពីតូចមកគាត់ជាមនុស្សដែលទទួលបានស្នាដៃល្អៗជាច្រើនក្នុងការរៀនសូត្រ ។ គាត់រស់នៅដោយឲ្យតម្លៃលើការសិក្សាយ៉ាងខ្លាំង ទើបពេលនេះ គាត់តែងតែទាមទារជាដាច់ខាត ចំពោះកូនខ្លួនឯងត្រូវតែរៀនឲ្យពូកែ។ រាល់ពេលមានការប្រជុំអាណាព្យាបាលសិស្ស បើគ្រូទទួលបន្ទុកថ្នាក់វាយតម្លៃលើមុខវិទ្យាណាមួយដែលកូនខ្ញុំរៀនមិនទាន់បានពូកែ លទ្ធផលមិនដូចការរំពឹងទុករបស់ឪពុក ពេលដល់ផ្ទះគាត់ដឹងតែវាយកូន និងស្ដីបន្ទោសប្រពន្ធថាមិនចេះអប់រំកូនឲ្យខំរៀនសូត្រ។

ពេលកូនខ្ញុំរៀនថ្នាក់ទី៨ គាត់ជាប់ជាសិស្សពូកែគណិតវិទ្យាប្រចាំសាលា និងបានចូលរួមប្រលងសិស្សពូកែទូទាំងរាជធានី ទទួលបានចំណាត់ថ្នាក់លេខ៤។ ថ្ងៃនោះកូនបានយកប័ណ្ណសរសើរដើម្បីយកមកបង្អួតឪពុក ។ ក្ដីសង្ឃឹមថានឹងទទួលបានពាក្យសរសើរ តែផ្ទុយទៅវិញកូនទទួលបានត្រឹមតែការដក់ដង្ហើមយ៉ាងវែងពីឪពុករបស់ខ្លួន៖
“ប្រលងសិស្សពូកែរាជធានី បានត្រឹមតែលេខ៤ ធ្វើម៉េចនឹងអាចទទួលបាននិទ្ទេសល្អក្នុងការប្រលងប្រជែងធំៗទៅ?”

មិនដឹងជាប៉ុន្មានដងទៅហើយទេ ដែលប្ដីរបស់ខ្ញុំជះទឹកដាក់កូន។ ខ្ញុំប្រឹងនិយាយដែរ តែគាត់តែងតែស្ដីបកមកវិញថា ទុកឲ្យកូនវាមានចិត្ដចង់ជំនះ សរសើរវាធ្វើអីនាំតែវាមិនប្រឹងរៀន។

កូនរបស់ខ្ញុំស្អប់មុខវិទ្យាភាសាអង់គ្លេសណាស់ ប៉ុន្ដែដោយសារឪពុកតម្រូវឲ្យកូនត្រូវតែជាសិស្សពូកែ ដូចនេះទើបកូនខ្ញុំខំប្រឹងរៀន។ ជិតដល់ថ្ងៃប្រលងឡើងថ្នាក់ កូនរបស់ខ្ញុំរៀនដល់យប់ជ្រៅ មានថ្ងៃខ្លះឃើញកូនអង្គុយរៀនដល់ម៉ោង២យប់ក៏មានដែរ។ អាណិតកូន ទើបខ្ញុំប្រាប់ឲ្យវាទៅគេង តែវាប្រាប់ថា: “កូនត្រូវតែបានពិន្ទុខ្ពស់ ដើម្បីបំពេញបំណងរបស់ពុកម៉ែ”

ទីបំផុត កូនខ្ញុំប្រលង៣មុខវិទ្យាសំខាន់ៗ គណិតបាន១០ អក្សរសាស្រ្ដបាន៩.៥ អង់គ្លេសបាន៩។ វាសប្បាយចិត្ដណាស់ ត្រលប់មកផ្ទះវិញប្រាប់លទ្ធផលរួចហើយ ប្ដីរបស់ខ្ញុំក៏បានជះទឹកដាក់មុខកូន ទាំងរអ៊ូរទាំថា:
“រៀនចាញ់កូនពូយ៉ាងនៅក្បែរផ្ទះយើងផង ឯងមើលកូនគេប្រលងអក្សរសាស្រ្ដបាន១០ អង់គ្លេសបាន១០ តែឪម៉ែគេមានបានចំណាយលុយច្រើនឲ្យកូនគេរៀនដូចឯងទេ?”

មុខកូនប្រុសរបស់ខ្ញុំឡើងក្រហម ពេលហូបបាយវាមិននិយាយអីម៉ាម៉ាត់។ ពេលញ៉ាំបាយរួច វាក៏ចូលបន្ទប់គេង។ ដល់ពេលខ្ញុំចូលហៅកូនឲ្យទៅងូតទឹក តែមិនឃើញកូន បែរជាឃើញក្រដាស់មួយសន្លឹងតូចលើក្បាលដំណេក:
“កូនពិតជាហត់នឿយណាស់ មិនចង់បន្ដជំនះធ្វើជាសិស្សពូកែរបស់ពុកម៉ែទៀតទេ។ កូននឹងចេញឲ្យបាត់ពីលើលោកនេះ រកកន្លែងដែលគ្មានគិតខ្វល់ពីការរៀនសូត្រ ប្រកួតប្រជែងអីហ្នឹងទៀត”

ខ្ញុំអានហើយស្លន់ស្លោដើររកកូន ក៏នឹកដល់ស្ពានមួយដែលនៅប៉ុន្មានគីឡូម៉ែត្រពីផ្ទះ។ ខ្ញុំអូសម៉ូតូចេញជិះទៅដល់ ចង់ងងឹតមុខដួល ព្រោះឃើញមនុស្សម្នាឈរពេញនៅលើស្ពានមើលចុះមកក្រោម។ ខ្ញុំឈប់ម៉ូតូដើរមកឃើញស្បែកជើង ខ្ញុំស្គាល់ច្បាស់ថាជាស្បែកជើងកូនខ្ញុំ ភ្លាមៗខ្ញុំទន់ដៃទន់ជើងបានត្រឹមតែផ្ដេកផ្ដួលទ្រហោយំ។ តែសំណាងល្អ បានពូៗដែលកំពុងស្ទួចត្រីរកឃើញកូនខ្ញុំ។ ពួកគាត់បានធ្វើចលនាបេះដូងដល់កូនខ្ញុំ និងសង្គ្រោះជីវិតវាបានទាន់ពេល។ ក្រោយពីរឿងហេតុនេះបានកើតឡើង ២ឆ្នាំហើយដែលកូនប្រុសខ្ញុំមានសតិមិនសូវល្អ ។ មើលឃើញកូនទៅជាបែបនេះ ទើបប្ដីរបស់ខ្ញុំមើលឃើញពីកំហុសរបស់ខ្លួន។

ខ្ញុំចែករំលែកពីរឿងគ្រួសាររបស់ខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាទុកជាបទពិសោធន៍ កុំយកអាជំងឺចង់បានស្នាដៃ និងសេចក្ដីត្រូវការដ៏ហួសហេតុរបស់អ្នក រួចក៏ដាក់សម្ពាធទៅលើកូន។ ធ្វើបែបនេះអ្នកអាចរុញច្រានកូនឲ្យចាក់ចេញពីអ្នកជារៀងរហូត ហើយវាក៏ជាវិប្បដិសារីអស់មួយជីវិតផងដែរ។

ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/185186356977792/

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login