Point Center Login Help
Norway

គន្លឹះបំបាត់ភាពភ័យខ្លាច

By: Rosa-KH
Date: 2021-08-02 15:23
Category: Study Experience
1260 0 0

នេះជាវិធីសាស្រ្តងាយៗដើម្បីបំបាត់ភាពភ័យពីក្នុងខ្លួននឹងបង្កើតទំនុកចិត្តលើខ្លួនឯង
១.មានទំនុកចិត្តលើខ្លួនឯង ត្រូវតែជឿជាក់លើសម្ថភាពរបស់ខ្លួនឯង

២.គិតរឿងល្អៗឱ្យបានច្រើន កុំគិតតែរឿងអាក្រក់មុន

៣.ជំនះអារម្មណ៍ភ័យខ្លាច ដោយគិតវិជ្ជមានលើខ្លួនឯងជានិច្ច
៤.ពេលមានអារម្មណ៍ថាភ័យខ្លាចខ្លាំង អាចដកដ្ហើមឱ្យវែងៗ និងផឹកទឹកមួយកែវ
៥.រៀបចំខ្លួនឱ្យបានស្អាតបាត និងសមរម្យទៅតាមស្ថាការណ៍

៦.កុំខ្លាចអន់ គ្មានអ្នកណាកើតមកចេះទាំងអស់ទេ មានកន្លែងណាមិនយល់ ឬក៏មិនដឹងត្រូវហ៊ានសួរ

៧.ត្រៀមខ្លួនទុកជាមុន កិច្ចការណាក៏ដោយមិនមែនធ្វើតែម្ដងល្អនោះទេ ដូច្នេះអ្នកត្រូវតែត្រៀមខ្លួនទុកជាមុនឱ្យបានច្រើន

៨.រៀនតាំងស្មារតី ស្ថានការណ៍អាចនឹងមិនទៀងទាត់ទេ ដូច្នេះពេលជួបរឿងមិនល្អកុំទាន់ភិតភ័យខ្លាំងពេក ត្រូវតាំងស្មារតីឱ្យនឹង

៩.អានសៀវភៅ នៅពេលដែលអ្នកអានសៀវភៅខួរក្បាលនឹងសម្បូរទៅដោយពត័មានថ្មីៗ ដែលមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាភ័យខ្លាចនោះទេ

១០.កសាងចំណេះដឹងក្នុងខ្លួន មនុស្សភាគច្រើនភ័យខ្លាចដោយសារតែមិនបានដឹងថាខ្លួនឯងចេះអ្វី ឬក៏គ្មានជំនាញនៅក្នុងខ្លួនឱ្យប្រាកដ

១១.កុំព្យាយាមគិតថាខ្លួនឯងអន់ នៅពេលដែលយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដែលខ្ពស់ជាងខ្លួនខ្លាំងពេកអាចនាំឱ្យខ្លួនឯងបាក់ទឹកចិត្ត
១២.ស្គាល់គេឱ្យបានច្រើន ទំនាក់ទំនងល្អអាចនឹងជួយឱ្យអ្នកមិនសូវមានភាពភ័យខ្លាច និងមានអ្នកតាមជួយពីក្រោយទៀតផង។
អត្ថបទ៖ សុន លីណា


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4068862083211005

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login