Point Center Login Help
Norway

វិធីសាស្រ្តត្រៀមខ្លួនមុនថ្ងៃបាក់ឌុបមកដល់

By: Rosa-KH
Date: 2021-08-03 18:37
Category: Study Experience
1058 0 0

ការត្រៀមខ្លួនឱ្យបានរួចរាល់ជាស្រេចមុននិងថ្ងៃបាក់ឌុបមកដល់សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២។ វិធីសាស្រ្តខ្លះៗខាងក្រោមនេះនិងជួយកាត់បន្ថយដល់ប្អូនៗ៖
១. គេងឲ្យបានគ្រប់គ្រាន់
ខួរក្បាល និងរាងកាយរបស់យើងត្រូវការសម្រាកដើម្បីជួយយើងឲ្យផ្ចង់អារម្មណ៍បានល្អកំឡុងពេលប្រឡង ។ កន្លងមក យើងប្រហែលជារៀនទាល់តែយប់អាធ្រាតអីហើយមុនពេលប្រឡង ប៉ុន្តែ សូមឈប់ធ្វើអញ្ចឹងទៀតទៅ ។
២. កុំញុំាជាតិកាហ្វេ
ជាតិកាហ្វេអាចជួយយើងកុំឲ្យងុយគេងដើម្បីឲ្យរៀនបានច្រើន តែជាតិកាហ្វេនេះនឹងធ្វើឲ្យយើងឡេះឡះ នៅមិនសុខ និងគេងមិនលក់ទៅវិញនៅពេលយើងរៀនចប់ហើយនោះ ។ ដូច្នេះបើចៀសវាងបាន គឺល្អណាស់ ហើយយើងអាចផឹកទឹកជំនួសវិញ ។
៣. ញុំាឲ្យបានគ្រប់គ្រាន់
មុនថ្ងៃប្រឡងមកដល់ យើងត្រូវផ្តល់ថាមពលឲ្យបានល្អ និងគ្រប់គ្រាន់ដល់ខួរក្បាលរបស់យើង ។ ដូច្នេះ យើងគួរញុំា ត្រី សាច់ បន្លៃ ផ្លែឈើឲ្យបានគ្រប់គ្រាន់ទៅតាមនោះដែរ ។
៤. កុំប្រឹងជ្រុល
រៀនគឺរៀនហើយ តែត្រូវសម្រាកផង ! ការសិក្សាបានបង្ហាញថា មនុស្សយើងរៀន និងចងចាំបានល្អពេលដែលរៀនក្នុងរយៈពេលខ្លីៗ ។ ដូច្នេះ យើងគួររៀន ២០នាទី ហើយសម្រាក ១០នាទីមុននឹងចាប់ផ្តើមរៀនបន្តទៀត ។
៥. កុំព្រួយបារម្ភពេក ធ្វើចិត្តឲ្យសប្បាយ
ការភ័យ ព្រួយបារម្ភ តានតឹងចិត្ត មិនបានជួយឲ្យយើងចងចាំបានល្អនោះទេ ។ វាមានតែធ្វើឲ្យយើងចងចាំមិនបានល្អទៅវិញទេ ។ ដូច្នេះ សម្រាកខ្លះ សម្រួលអារម្មណ៍ខ្លះ ហើយត្រូវគិតឲ្យវិជ្ជមានឲ្យបានច្រើន ។
៦. ចេញឲ្យឆ្ងាយពីមិត្តភក្តិដែលទាញយើងថយក្រោយ
ចេញឲ្យឆ្ងាយពីមិត្តភក្តិណាដែលមានតែរអ៊ូរទាំ ឬត្អូញត្អែរដាក់យើង ដែលមានតែធ្វើឲ្យយើងពិបាកចិត្ត តានតឹង និងស្រពេចស្រពិលក្នុងការរៀន ឬរំលឹកមេរៀនរបស់យើងនោះ ។ ដូច្នេះ យើងគួរនៅជាមួយនរណាដែលគិតវិជ្ជមាន និងប្រឹងប្រែងវិញល្អជាង ។
៧. ត្រូវដឹងឲ្យលម្អិតពីការប្រឡង
តើប្រឡងពេលណា ? កន្លែងណា ? ចាប់ផ្តើមម៉ោងប៉ុន្មាន ? រយៈពេលប៉ុន្មាននាទី ? យើងត្រូវការអ្វីខ្លះពេលទៅប្រឡង ? គឺត្រូវដឹងឲ្យលម្អិតពីការប្រឡងរបស់យើងនេះ ។ បើមិនច្បាស់ទេ យើងអាចសួរមិត្តភក្តិដែលដឹង ឬលោក/អ្នកគ្រូរបស់យើងដែលគាត់ជាអ្នកដឹងច្បាស់ ។
៨. រំលឹកមេរៀន
រំលឹកមេរៀន មិនមែនស្មើនឹងរៀនមេរៀននោះឡើងវិញទាំងស្រុងទេ ។ អានមេរៀនដែលយើងបានកត់ ឬសង្ខេបហើយពីមុន ដើម្បីកុំឲ្យភ្លេចចំណុចសំខាន់ណាមួយ ។ បើយើងយល់ថាពិបាកចាំ យើងអាចរៀបជាពាក្យកាត់ ឬពាក្យជួនណាមួយដើម្បីឲ្យស្រួលចាំ ។
៩. ហាត់ប្រាណខ្លះ
ឲ្យឈាមរត់ឲ្យស្រួល ដកដង្ហើមយកអុកស៊ីសែនបានច្រើនដល់ខួរក្បាល ។ វាជួយឲ្យយើងផ្តោតអារម្មណ៍ ចងចាំបានល្អ និងមានអារម្មណ៍ស្រស់ស្រាយផងដែរ ។
១០. ដកចេញរាល់ការរំខានទាំងអស់
បិទសម្លេងទូរស័ព្ទ ដកហ្គេម វិទ្យុ ឬចេញឲ្យឆ្ងាយឬទូរទស្សន៍ ជាដើម ។ ទាំងនេះសុទ្ធតែជាអ្នករំខានយើងពេលដែលយើងផ្ចង់អារម្មណ៍រំលឹកមេរៀនដើម្បីប្រឡង ។ តែយើងនឹងចាត់ទុកវាជារបស់កម្សាន្តពេលយើងសម្រាកបាន ៕
អត្ថបទ ៖ អ៊ឹម ភ័ស


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/3978824645548083/

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login