Point Center Login Help
Norway

សុបិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By: Rosa-KH
Date: 2021-08-08 22:56
Category: Life
1314 0 0


សុបិន មានថ្នាក់ពាក្យ(ន) មានន័យថា ការដេកលក់។ ប្រើសំដៅសេចក្ដីថា «ការយល់សប្តិឃើញ», យប់មិញ ខ្ញុំមានសុបិនមិនល្អ។ សុបិននិមិត្ត ការយល់សប្តិឃើញមានទំនងជាគ្រឿងសង្គេតបាន(ថានឹងមានហេតុអាក្រក់ឬល្អ)។

តើមានប៉ុន្មានភាគរយដែលសុបិនក្លាយជាការពិតនោះ? ពេលអ្នកសុបិន ហើយបើកភ្នែកឡើងមានឃើញទិដ្ឋភាពដូចយល់សប្តិទេ?

ជាការពិតណាស់ ប្រសិនបើ សុបិនក្លាយជាការពិត ប្រហែលមនុស្សម្នា លែងនាំគ្នាធ្វើអ្វីហើយ គឺនាំគ្នាលង់លក់មិនក្រោកទៅណា។ សុបិន អាចជាផលល្អ ឬផលអាក្រក់ គឺអាស្រ័យលើចិត្តគំនិតបុគ្គល មុនពេលចូលនិន្រ្ទា។

តើសុបិន និងស្រមៃ មានលក្ខណ:ខុសគ្នាយ៉ាងដូចម្តេច?
**ស្រមៃ គឺជាផ្ទាំងរូបភាពទៅថ្ងៃអនាគត ឬជាប្លង់ជីវិតរបស់មនុស្សដែលស្រមើស្រមៃចេញជារូបភាព។

**សុបិន មានថ្នាក់ពាក្យ(ន) មានន័យថា ការដេកលក់ «ការយល់សប្តិឃើញ» ។
ដូចនេះ ស្រមៃ និងសុបិន គឺជាការស្រមើស្រមៃដូចគ្នា ប៉ុន្តែ ខុសគ្នាត្រង់ “សុបិន” ទាល់តែគេងលក់បានយល់សប្តិឃើញហេតុល្អ ឬអាក្រក់ ចំណែកឯ”ស្រមៃ” គឺជាយល់ឃើញហេតុល្អ ឬអាក្រក់ ដោយមិនចាំបាច់ សុបិន។

សុបិន មានច្រើនប្រភេទណាស់ ទាំងសុបិនល្អ និងសុបិនអាក្រក់។ សុបិន គ្រាន់តែជាយល់សប្តិឃើញតែប៉ុណ្ណោះ ហើយវាកើតចេញពីអារម្មណ៍ មុនពេលចូលដំណេក ដូចជាការគិតច្រើន, ខ្សោះអស់កម្លាំង, រំភើប ,ភ័យ ,តក់ស្លុត, សប្បាយ…និងកត្តាផ្សេងៗទៀត ហើយក៏ពាក់ពន្ធ័ជាមួយបញ្ហាសុខភាពផងដែរ។ ពេលខ្លះការសុបិននោះ ធ្វើឱ្យអ្នកខ្លាច ភិតភ័យ…និងពេលខ្លះធ្វើឱ្យអ្នកមានអារម្មណ៍រំភើប សប្បាយរីករាយ…ជាដើម។

ផលកើតចេញពីកម្ម លុះត្រាណាអ្នកធ្វើសកម្មភាព ទើបបានជាផល សកម្មភាព យើងបែបណា លទ្ធផលទទួលបានក៏បែបនោះដូចគ្នា។

ជាពិសេសវ័យកំពុងក្លាយជា ពេញវ័យ(១០-១៤ ឆ្នាំឡើង) គឺសុបិនច្រើន ហើយចម្លែក ជួនកាលសុបិនធម្មតាទេ តែមានអារម្មណ៍ថាខុសប្រក្រតី នឹងមានអារម្មណ៍ថាចង់សុបិនបែបនោះម្តងទៀតក៏មាន។ ម៉្យាងទៀត បើអ្នកសុខភាពល្អ ហើយគ្មានអ្វីខ្វាយខ្វល់ក្នុងចិត្ត គឺគ្មានការយល់សប្តិអ្វីទេ រួចពេលដែរដឹងខ្លួនគឺភ្លឺតែម្តង។

អាស្រ័យហេតុនេះ កុំឱ្យរឿងរ៉ាវមិនល្អមកសន្ធិតក្នុងខ្លួនច្រើនពេក ព្រោះធ្វើឱ្យអ្នកគេងមិនលក់ ឬក៏សុបិនអាក្រក់់។

មានកត្តាមួយចំនួនទៀតដែលធ្វើឱ្យអ្នកគេងមិនលក់ ឬសុបិនអាក្រក់៖
_ ហូបឆ្អែតពេក ឬឃ្លានពេក

_ញាំទឹកច្រើនពេកមុនពេលគេង

_មានវិរុទ្ធមុនពេលចូលដំណេក

_ គិតច្រើន ហត់ពេក ធ្វើការធ្ងន់ពេក និងខ្សោះអស់កម្លាំង

_ មិនបានងូតទឹក ឬសម្អាតកន្លែងគេង

_ ក្តៅស្អុះ និងប្លែកកន្លែងដំណេក

_ បញ្ហាសម្លៀកបំពាក់ (រឹបពេក ឬមានខ្លិនមិនល្អ …)

_ មានកិច្ចការធ្វើមិនទាន់រួចរាល់ និងខ្វល់ចិត្តដោយហេតុចម្លែកដែលខ្លួនបានជួប បានឃើញ…។

“សុបិនគ្រាន់តែជាសុបិន បើមិនចង់សុបិនអាក្រក់ គួរជៀសចំណុចអវិជ្ជមានខាងលើ ប្រសិនបើចង់សុបិនល្អម្តងហើយចង់សុបិនម្តងទៀត គឺត្រូវធ្វើចិត្តបរិសុទ្ធមុនចូលនិន្រ្ទា សម្អាតទាំងចិត្តទាំងកាយ ទើបគេងលង់លក់ពេញមួយរាត្រី និងក្រោកមកវិញមានអារម្មណ៍ស្រស់ស្រាយ”៕

តើអ្នកធ្លាប់គេងយល់សប្តិ ដែរឬទេ? ហើយសុបិននោះល្អឬអាក្រក់? (ចម្លើយក្នុងចិត្ត)

តើអ្នកធ្លាប់ញញឹមព្រោះសុបិន ឬចង់សុបិនឃើញម្តងទៀតដែរឬទេ? (ខមិនខាងក្រោម, ធ្លាប់ ឬអត់)

អត្ថបទ៖ អ៊ឹម ភ័ស

ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4014403415323539

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login