Point Center Login Help
Norway

ប្រព័ន្ធសាកថាមពលឥតប្រើខ្សែ សម្រាប់រថយន្តអគ្គិសនី​​ នឹងត្រូវដាក់ឱ្យដំណើរការដំបូងបំផុតនៅចក្រភពអង់គ្លេស​

By: cheat
Date: 2020-01-20 00:20
Category: Life
1498 0 0

អង់គ្លេស៖ ​ចក្រភពអង់គ្លេសនឹងដាក់ដំណើរការ ប្រព័ន្ធសាកថាមពលឥតប្រើខ្សែសម្រាប់រថយន្តអគ្គិសនី​ក្នុងពេលខាងមុខនេះ​។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានដំឡើងនៅចំណតតាក់ស៊ីនៅខាងក្រៅស្ថានីយរថភ្លើង ​ក្នុងទីក្រុង Nottingham
ដែលវាជាផ្នែកមួយនៃការវិនិយោគរបស់រដ្ឋាភិបាលក្នុងចំនួនទឹកប្រាក់ប្រមាណ ៤ លានដុល្លារ។តាក់ស៊ីអគ្គិសនីនៅក្នុងទីក្រុងអាច​សាកថាមពលបាន ដោយគ្រាន់តែចតនៅ​ចំណតចំនួន ៥ នៅលើដងផ្លូវ ខណៈពេលរង់ចាំអ្នកដំណើរបន្ទាប់របស់ពួកគេ។ នាយកដ្ឋានផ្នែកដឹកជញ្ជូនបាននិយាយថា ប្រព័ន្ធថ្មីនេះនឹងចៀសវាងការប៉ះទង្គិចគ្នាតាមដងផ្លូវនៅចំណុចសាក​ថាមពល​​ហើយក៏អាចជួយបង្កើនសក្តានុពលនៃការរកប្រាក់ចំណូល​របស់អ្នករត់តាក់ស៊ីដោយធ្វើឱ្យការសាក​ថាមពលបានកាន់តែលឿន និងមានប្រសិទ្ធភាព។ គេជឿជាក់ថា ​​តាក់ស៊ីអគ្គិសនីដែលនឹងចរាចរណ៍នៅតំបន់ក្នុងទីក្រុងដែលកកស្ទះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចកាត់បន្ថយ​បំពុលបរិយាកាស​ ក៏ដូចជាចូលរួម​ជួយលើកកម្ពស់គុណភាពខ្យល់។

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login