Point Center Login Help
Norway

តាមតែវាទៅ.............

By: Thanakbuth Nut
Date: 2023-09-25 12:23
Category: Life
1796 0 0

មាត់មនុស្សប្រៀបដូចជាឈើស្រួចដែលចាំតែឆ្កឹះទើសអ្នកដទៃយ៉ាងដូច្នោះឯង ពេលឃើញយើងធ្លាក់ដុនដាបក៏សើចសប្បាយ ពេបជ្រាយពីលើ ជាន់ពន្លិចបន្ថែម។ ប៉ុន្តែនៅពេលដែលឃើញយើងបានល្អ ការងាររលូន ជោគជ័យក្នុងជីវិតក៏ស្រាប់តែ អន់ចិត្ត មើលទៅហាក់ដូចជានរណាម្នាក់ដែលនៅក្នុងគ្រួសារឬសាច់ញាតិគេស្លាប់អ៊ីចឹងដែរ។
ពេលខ្លះក៏ធ្លាប់គិតថា មនុស្សគ្រប់គ្នាសុទ្ធតែល្អ តែវាមិនបែបនោះឡើយ មួយចំនួនហាក់ដូចជាមានគំនុំនឹងយើងពីជាតិណាមក តាំងដែលយើងនិងគេមិនដែលទៅធ្វើអ្វីមិនល្អដាក់គ្នាពីមុនមកឡើយ។

តាមតែវាទៅ បណ្តោយតាមខ្យល់ និងអារម្មណ៍ ចិត្តគំនិតរបស់គេទៅ ព្រោះអ្នកដែលក្តៅក្រហាយមិនមែនជាយើងឡើយ តែគឺជាខ្លួនឯងដែលមិនអាចរកក្តីសុខមកដាក់ក្នុងចិត្តបាន។ ដូចពាក្យគេនិយាយថា "ទុក្ខកាយ និងទុក្ខចិត្ត" គួរយកមួយណា? អ្នកដែលមើលមិនល្អមកលើយើងគេសម្រេចយកទុក្ខចិត្ត ចិត្តមិនស្ងប់ ខ្វល់ខ្វាយតែអំពីយើង យើងជាមនុស្សសំខាន់សម្រាប់គេណា៎ដឹងទេ ព្រោះគេព្រមចំណាយពេលវេលារបស់គេយ៉ាងមកលើយើង មិនបាច់ទៅខ្វល់ទេធ្វើខ្លួនឯងឱ្យសប្បាយទៅ បណ្តោយមាត់គេទៅ ព្រោះយើងមិនអាចហាមគេមិនឱ្យនិយាយបាន។

ទុក្ខកាយដែលយើងជួបពេលនេះ វាជារយ:ពេលខ្លី ហើយយើងអាចដេកលក់យ៉ាងស្កប់ស្កល់បាន ដោយសារចិត្តយើងមិនជាប់ជំពាក់ជាមួយអ្នកដទៃ មិនគិតអាក្រក់លើបុគ្គលជុំវិញខ្លួន។ អ្នកដទៃនឹងមិនអាចមកធ្វើឱ្យយើងខ្វល់ខ្វាយបានទេ បើយើងយល់ច្បាស់ពីចរិតមនុស្ស មនុស្សល្អមានច្រើនណាស់ អ្នកដែលគេចាំត្រេកអរនឹងជោគជ័យរបស់យើងក៏មានច្រើន កុំព្រោះតែមនុស្សមិនប៉ុន្មាននាក់មកធ្វើឱ្យយើងឈឺចាប់អី វាមិនសំខាន់ដល់ថ្នាក់នោះឡើយ។

អត្ថបទ: ខ្លឹមសារ-KlemSa 

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login