Point Center Login Help
Norway

បច្ចេកទេសក្នុងការដោះស្រាយសំណួរដែលគេសួរពាក់ព័ន្ធពីចំនួនក្រសួងនៅកម្ពុជា។

By: សាខន សៀង
Date: 2025-12-17 15:15
Category: Study Experience
8 0 0

អំពីបញ្ហាទាក់ទងនឹងចំនួនក្រសួង

                  នៅកម្ពុជាយើង រចនាសម្ព័ន្ធរដ្ឋបាលពុំមានភាពស្មុគ្រស្មាញដូចអ្វីដែលយើងគិតឡើយ។ សម្រាប់អ្នកដែលមានបំណងក្នុងការប្រឡងចូលស្ថាប័ននានា នៅពេលដែលគេសួរអំពីចំនួនក្រសួងស្ថាប័ននានា មុននឹងឆ្លើយយើងត្រូវពិនិត្យសំណួរឱ្យបានច្បាស់ថាគេសួរចង់បានអ្វី។ ជាក់ស្តែងនៅក្នុងបញ្ហាស្តីពីចំនួនក្រសួងនេះមានភាពខុសគ្នាទៅតាមសំណួរ។ 

                     ឧ.១ សំណួរមួយសួរថា តើនៅកម្ពុជាមានក្រសួងចំនួនប៉ុន្មាន? 

                ជាចម្លើយដែលយើងត្រូវឆ្លើយ គឺយើងត្រូវឆ្លើយថាមានចំនួន ២៨។ ចំនួន ២៨ នេះគឺរាប់គ្រប់ក្រសួងទាំងអស់ ដោយមិនឱ្យមានចន្លោះដោយអន្លើនូវក្រសួងណាមួយឡើយ។ 

                     ឧ​.២ សំណួរមួយសួរថា តើនៅកម្ពុជាមានក្រសួងចំនួនប៉ុន្មានចំណុះរាជរដ្ឋាភិបាល? 

                     ជាចម្លើយគឺយើងត្រូវឆ្លើយថាមានចំនួន ២៧ ពុំមែន ២៨ឡើយ ចំនួននេះ គឺយើងដកចេញនូវក្រសួងមួយ ដែលពុំមែនជាក្រសួងចំណុះរាជរដ្ឋាភិបាល គឺក្រសួងព្រះបរមរាជវាំង។ មូលហេតុ គឺក្រសួងព្រះបរមរាជវាំងបម្រើការ ជាព្រះរាជលេខាធិការដ្ឋាននៃអង្គព្រះមហាក្សត្រ ពុំមែនជាក្រសួងស្ថាប័នដែលបំពេញការងារនយោបាយជាមួយក្រសួងស្ថាប័នចំណុះរាជរដ្ឋាភិបាលដទៃទៀតនោះឡើុយ។ 

                     ឧ. សំណួរមួយសួរថាតើនៅកម្ពុជាមានក្រសួងស្ថាប័នចំនួនប៉ុន្មានដែលចំណុះរាចរដ្ឋាភិបាល? 

                     ជាចម្លើយគឺយើងត្រូវឆ្លើយថាមានចំនួន ៣០  គឺដោយសារមាន ទីស្តីការគណៈរដ្ឋមន្ត្រី១ ក្រសួង ២៧ និងរដ្ឋលេខាធិការដ្ឋាន ២។ 

 

ដើម្បីជាក់លាក់សូមពិនិត្យបញ្ជីរាយនាមក្រសួងខាងក្រោម 

  1. ទីស្តីការគណៈរដ្ឋមន្ត្រី (ចំណុះរាជរដ្ឋាភិបាល) 
  2. ក្រសួងព្រះបរមរាជវាំង (មិនចំណុះរាជរដ្ឋាភិបាល)
  3. ក្រសួងការពារជាតិ (ចំណុះរាជរដ្ឋាភិបាល) 
  4. ក្រសួងមហាផ្ទៃ (ចំណុះរាជរដ្ឋាភិបាល) 
  5. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ចំណុះរាជរដ្ឋាភិបាល) 
  6. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ចំណុះរាជរដ្ឋាភិបាល) 
  7. ក្រសួងមុខងារសាធារណៈ (ចំណុះរាជរដ្ឋាភិបាល) 
  8. ក្រសួងអប់រំ យុវជន និងកីឡា (ចំណុះរាជរដ្ឋាភិបាល) 
  9. ក្រសួងយុត្តិធម៌ (ចំណុះរាជរដ្ឋាភិបាល) 
  10. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ចំណុះរាជរដ្ឋាភិបាល)  
  11. ក្រសួងអភិវឌ្ឍន៍ជនបទ (ចំណុះរាជរដ្ឋាភិបាល) 
  12. ក្រសួងបរិស្ថាន​ (ចំណុះរាជរដ្ឋាភិបាល) 
  13. ក្រសួងទេសចរណ៍  (ចំណុះរាជរដ្ឋាភិបាល) 
  14. ក្រសួងធម្មការ និងសាសនា (ចំណុះរាជរដ្ឋាភិបាល) 
  15. ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ចំណុះរាជរដ្ឋាភិបាល) 
  16. ក្រសួងកិច្ចការនារី (ចំណុះរាជរដ្ឋាភិបាល) 
  17. ក្រសួងធនធានទឹក (ចំណុះរាជរដ្ឋាភិបាល) 
  18. ក្រសួងសាធារណការ និងដឹកជញ្ជូន (ចំណុះរាជរដ្ឋាភិបាល) 
  19. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ចំណុះរាជរដ្ឋាភិបាល) 
  20. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ចំណុះរាជរដ្ឋាភិបាល) 
  21. ក្រសួងពាណិជ្ជកម្ម (ចំណុះរាជរដ្ឋាភិបាល) 
  22. ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ចំណុះរាជរដ្ឋាភិបាល) 
  23. ក្រសួងព៌ត៌មាន (ចំណុះរាជរដ្ឋាភិបាល) 
  24. ក្រសួងផែនការ (ចំណុះរាជរដ្ឋាភិបាល) 
  25. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា (ចំណុះរាជរដ្ឋាភិបាល) 
  26. ក្រសួងសុខាភិបាល (ចំណុះរាជរដ្ឋាភិបាល) 
  27. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ចំណុះរាជរដ្ឋាភិបាល) 
  28. ក្រសួងរ៉ែ និងថាមពល (ចំណុះរាជរដ្ឋាភិបាល) 
  29. ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ(ចំណុះរាជរដ្ឋាភិបាល) 
  30. រដ្ឋលេខាធិការដ្ឋានព្រំដែន (ចំណុះរាជរដ្ឋាភិបាល) 
  31. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (ចំណុះរាជរដ្ឋាភិបាល) 

សូមអរព្រះគុណ និងសូមអរគុណ​

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login