Point Center Login Help
Norway

អាថ៌កំបាំងនៃស្នាមញញឹម

By: Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ)
Date: 2020-07-30 18:03
Category: Life
1577 0 1

បើយោងតាមអ្នកជំនាញបានឱ្យដឹងថា ការញញឹមពិតជាមានលក្ខណៈសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប។ វាមើលទៅដូចជាធម្មតា ប៉ុន្តែវាអាចជួយអ្នកឱ្យសម្រេចគោលដៅបានយ៉ាងជោគជ័យ។ ហើយខាងក្រោមនេះគឺជាគុណសម្បត្តិនៃស្នាមញញឹម:

១.ការបញ្ចេញអង់ដូហ្វីន

អ័រម៉ូន អង់ដូហ្វីន មានតួនាទីធ្វើឱ្យមនុស្សសប្បាយចិត្ត ហើយនៅពេលដែលអ្នកញញឹម អ័រម៉ូនទាំងនេះបានបង្កឡើងឱ្យមានចលនាសាច់ដុំនៅលើមុខរបស់អ្នក។ការបញ្ចេញអ័រម៉ូន អង់ដូហ្វីន ជួយបន្ថយកម្រិតស្រ្តេសរបស់អ្នក។ដូច្នេះបើអ្នកកាន់តែធ្វើឱ្យខួរក្បាលរបស់អ្នកបញ្ចេញសារធាតុគីមីប្រភេទនេះបានច្រើន នោះអ្នកនឹងមានអារម្មណ៍ធូរស្រាលនិងរីករាយជាងមុន។

២.មានភាពទាក់ទាញ

មិនថាអ្នកមានទ្រព្យសម្បត្តិច្រើន ឬ អ្នកមានរូបរាងស្អាតប៉ិនណានោះទេ អ្នកនឹងមិនមានភាពទាក់ទាញឡើយ បើអ្នកមិនញញឹម។ការញញឹមធ្វើឱ្យអ្នកកាន់តែមានភាពទាក់ទាញនិងទាក់ទាញទឹកចិត្តអ្នកដទៃដែលនៅជុំវិញអ្នកឱ្យមានអារម្មណ៍ល្អមកលើអ្នកផងដែរ។

៣.ល្អសម្រាប់ការប្រកួតប្រជែង

ទោះបីជាអ្នកពិបាកញញឹមនៅក្នុងស្ថានភាពពិបាកក៏ដោយប្រសិនបើអ្នកញញឹមបាន នោះអ្នកបានបង្ហាញឱ្យអ្នកផ្សេងបានឃើញពីទំនុកចិត្តរបស់អ្នក ក្នុងការប្រកួតប្រជែង។នៅពេលអ្នកត្រូវ បានគេមើលឃើញថាជាមនុស្សមានជំនឿចិត្តនិងបុគ្គលិករឹងមាំ នោះមិត្តរួមការងាររបស់អ្នកនឹងមានអារម្មណ៍ល្អប្រសើរពេលនៅក្បែរអ្នក។

៤.ញញឹមកាត់បន្ថយ cortisol

ជាធម្មតា អ័រម៉ូន cortisol ធ្វើសកម្មភាពនៅពេលដែលអ្នកមានភាពតានតឹងនិងមានអារម្មណ៍មិនល្អ។ការញញឹមអាចជួយអ្នក ក្នុងការកាត់បន្ថយអ័រម៉ូនស្រេ្តស ហើយធ្វើឱ្យអ្នកបញ្ចេញចោលនូវគំនិតអវិជ្ជមាន។

៥.បន្ថយសម្ពោធឈាម

ការថប់អារម្មណ៍ក្នុងកំឡុងពេលធ្វើការ អាចបញ្ជូនកម្រិតសម្ពាធឈាមរបស់អ្នកឱ្យឡើងខ្ពស់។ការខឹងនិងអន្ទះអន្ទែងមិនត្រឹមតែប៉ះពាល់ដល់មនុស្សនៅជុំវិញខ្លួននោះទេ ប៉ុន្តែវាក៏ជះផលអាក្រក់សម្រាប់ សុខភាពរបស់អ្នកផងដែរ។នៅពេលអ្នកញញឹមវារក្សាសម្ពាធឈាមឱ្យមានសុខភាពល្អដោយមិនត្រូវការថ្នាំ។

៦.អាយុវែង

នៅពេលអ្នកអាចគ្រប់គ្រងអារម្មណ៍អ្នកបាន អ្នកពិតជារស់នៅប្រកបដោយផាសុខភាពនិងមានអាយុវែង។ភាពតានតឹងតិចតួចនិងសម្ពាធឈាមដែលបានគ្រប់គ្រងធ្វើឱ្យប្រព័ន្ធស៊ាំរបស់អ្នករឹងមាំដែលធ្វើឱ្យអ្នកមិនងាយនឹងមានជំងឺ។

-ប្រភព Doctor Business

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login