Point Center Login Help
Norway

តើតុងទីនគឺជាអ្វី?​​​​​​

By: Rosa-KH
Date: 2021-07-26 23:47
Category: Tips
1625 0 0

តុងទីនគឺជាការវិនិយោគមួយប្រភេទ ដែលត្រូវបានប្រជាជនកម្ពុជានិយមលេង ដើម្បីកៀរគរប្រាក់ចំណូល ក្នុងនោះមានតួអង្គដូចជា:
- មេតុងទីន: គឺជាអ្នកដែលប្រមែប្រមូលគ្នា ដើម្បីចូលរួមលេងតុងទីន ហើយក៏ជាអ្នកទទួលខុសត្រូវក្នុងការប្រមែប្រមូលលុយតុងទីនផងដែរ ។
- កូនតុងទីន: គឺជាអ្នកចូលរួមលេងតុងទីន ។
ការលេងតុងទីនក៏ដូចទៅនឹងការដាក់ប្រាក់សន្សំក្នុងធនាគារ ប៉ុន្ដែទទួលបានអត្រាការប្រាក់ខ្ពស់ជាងធនាការដាច់តែម្ដង ។ ប្រសិនជាកូនតុងទីនត្រូវការលុយដោយដេញយកមុន នោះនឹងត្រូវបង់ទាំងដើមទាំងការនៅខែ(វគ្គ)បន្ទាប់ ។ តែប្រសិនជាជ្រើសរើសយកដេញក្រោយគេ នោះនឹងទទួលបាននូវចំនួនប្រាក់យ៉ាងច្រើនរួមមានទាំងដើមទាំងការ ។ ដោយសារទទួលបានប្រាក់ចំណេញច្រើនបែបនេះ ទើបពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកចូលរួមលេងតុងទីនយ៉ាងច្រើនកុះករ មានកូនតុងទីនខ្លះលេងរហូតដល់៥ក្បាល់ក៏មាន ។

"ហានិភ័យក្នុងការលេងតុងទីន"

ការលេងតុងទីន ពិតជាមានហានិភ័យខ្ពស់ ព្រោះពុំមានកិច្ចសន្យាឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរច្បាស់លាស់ គ្រប់យ៉ាងគឺអាស្រ័យលើការទុកចិត្ដលើមេតុងទីនទាំងស្រុង ។ រាល់ហានិភ័យទាំងនោះរួមមាន:
- កូនតុងទីនគ្មានលុយបង់(ជាទូទៅតុងទីនងាប់ហើយ): ការលេងតុងទីន គឺជាការចូលរួមលេងរវាងកូនតុងទីនជាច្រើន ដែលត្រូវបង់លុយជាប្រចាំតាមខែ(វគ្គ) តែបើមានកូនតុងទីនណាម្នាក់មិនព្រមបង់ នោះកូនតុងទីនដទៃទៀតក៏នឹងមិនបង់ដែរ ព្រោះខ្លាចមិនអាចប្រមូលបានលុយមកវិញ។
- មេតុងទីនប្រមូលលុយរត់បាត់: នេះគឺជារឿងដែលត្រូវបានលេចឮជាច្រើនករណីមកហើយ ដែលមេតុងទីនឆបោក យកលុយតុងទីន រត់បាត់ស្រមោល ។ មានកូនតុងទីនខ្លះត្រូវបានបាត់បង់លុយទាំងដើមទាំងការរហូតដល់រាប់សិបម៉ឺនដុល្លារក៏មាន ។

ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/140038094825952

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login