Point Center Login Help
exchange item photo

រនាំងមនុស្សល្ងង់

Point: 399

Available: 7

Point not enough? Earn more point

Description

តើអ្នកធ្លាប់ត្រូវបានគេដៀលថា “ល្ងង់” ដែរឬទេ?

          តាមពិតមនុស្សដែលត្រូវគេដៀលមិនប្រាកដថាសុទ្ធតែល្ងង់ ហើយអ្នកដែលដៀលថាគេល្ងង់ក៏មិនប្រាកដថាសុទ្ធតែឆ្លាតអ្វីដែរ។ 
វិវឌ្ឍនាការនៃចិត្តគំនិតបានធ្វើឲ្យការគិតរបស់មនុស្សសម័យបច្ចុប្បន្នខុសប្លែកពីមនុស្សសម័យដើម ដែលមានពេលខ្លះក្រឡាប់ចាក់ពី
ខុសទៅជាត្រូវ ដោយសារតែគិតថាខ្លួនឯងគិតត្រូវហើយ។ ពាក្យថា “ល្ងង់” នៅទីនេះយើងសុំមិននិយាយសង្កត់ធ្ងន់លើភាពអសមត្ថភាព
ដែលពុំមែនមកពីការមិនចេះអក្សរឡើយ តែសូមគិតអោយជ្រៅទៅជាមួយនឹងសមត្ថភាពនៃការគិតរបស់ខួរក្បាលវិញ។

          ដូចដែលអ្នកនិពន្ធបានលើកឧទាហរណ៍ជាច្រើនអំពីសង្គមនៅប្រទេសជប៉ុនយ៉ាងណាមិញក៏ដូចគ្នានៅគ្រប់កន្លែងទូទាំងពិភពលោក
មានពេលខ្លះគឺមនុស្សទៅវិញទេជាអ្នកបង្កើតរនាំងដោយខ្លួនឯង។ វាពុំមែនជារនាំងធម្មតាឡើយ ដោយសារតែការយល់ខុសនិងការដែល
ត្រូវបានគេបញ្រ្ជាបនូវពត៌មានថ្មីដែលបង្កឲ្យមានទំនុកចិត្ត នោះក៏ជាការសាងរនាំងដែលធ្វើឲ្យមិនអាចទទួលបាននូវអ្វីដែលជាការពិត។

          អ្វីដែលយើងចង់នាំមកជូនមិត្តអ្នកអាននិងជាគំនិតសំខាន់របស់សៀវភៅផងនោះ គឺការបង្ហាញនូវអ្វីដែលជារនាំងធ្វើឲ្យមនុស្សល្ងង់ 
និងអ្វីដែលមនុស្សយល់ខុសហើយនៅតែបន្តអនុវត្តនៅក្នុងសង្គមពិត ជាមួយនឹងការបកស្រាយពីផ្នែកវេជ្ជសាស្រ្តផងដែរ។

          សង្ឃឹមថា ចំណីចក្ខុថ្មីនេះនឹងអាចផ្តល់នូវចំណេះដឹងថ្មីៗជូនដល់មិត្តអ្នកអាននិងជាការស្វែងយល់ថ្មីសម្រាប់អភិវឌ្ឍខ្លួន។

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login