Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-08-03 11:10

ក-សំណឹកដោយសមុទ្រ

សមុទ្រផ្សឹកឆ្នេរដោយសារកម្លាំងទឹករលកដែលបោកផ្ទប់មកលើច្រាំងឥតឈប់ឈរ។ រលកមានមធ្យោបាយជាច្រើនដើម្បីផ្សឹកឆ្នេរដោយការវាយផ្ទប់ខ្យល់ក្នុងទន្លេធ្វើអោយថ្មប្រេះដោយទម្ងន់ម៉ាសទឹក ដែលទង្គិចលើថ្មនិងកម្ទេចសិលាគ្រប់ប្រភេទដែលបោកបោះលើឆ្នេរ វាអាចស៊ីរូងជើងក្រោមនៃឆ្នេរ។ មិនតែប៉ុណ្ណោះពេលមានព្យុះម្តងៗទឹករលកអាចរុញច្រានដុំថ្មទម្ងន់រាប់តោនហើយគ្រវាត់ឡើងលើមានកម្ពស់ជាច្រើនម៉ែត្រទៀងផង។

ខ-ការចាក់បង្គរដោយសមុទ្រ

សមុទ្រមិនមែនជាមេបង្គរតែឯងនោះទេ ទន្លេ ឬស្ទឹងក៏ជាមេបង្គរតំបន់ឆ្នេរដែរ វាហូរនាំដីល្បាប់ម៉ដ្ឋទៅចាក់បង្គរនៅមាត់ឆ្នេរ។ កាលណាខ្សែទឹកក្បែរឆ្នេរមានកម្លាំងខ្លាំងវាអាចជញ្ជូនល្បាប់ម៉ដ្ឋទាំងនោះបន្តទម្លាក់តាមបណ្តោយឆ្នេរ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login