Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មហាសមុទ្រធំៗទាំង៤មានគឺ៖

  • មហាសមុទ្រអាក់ទិច

មហាសមុទ្រតូចជាងគេ ​ហើយរាក់ជាងគេបំផុត ។ ភាគច្រើននៃផ្ទៃរបស់វា គ្រប់ដណ្តប់ដោយទឹកកក ។​វាស្ថិតនៅអភិគោល​ខាងជើងហើយព័ទ្ធជុំវិញ ស្ទើរតែទាំងស្រុងដោយទ្វីបអឺរ៉ាស៊ី ( អឺរ៉ុបនិងអាស៊ី ) និងអាមេរិចខាងជើង ។ សីតុណ្ហភាពនិងកម្រិតជាតិប្រៃរបស់វាប្រែប្រួលទៅតាមរដូវ នៅពេលគម្របទឹកកករលាយ ឬកក ។

  • មហាសមុទ្រឥណ្ឌា

មហាសមុទ្រធំទីបី គ្រប់ដណ្តប់ប្រហែល ២០%នៃផ្ទៃទឹកលើពិភពផែនដី ។ វាមានព្រំដែនខាងជើងជាប់ជាមួយទ្វីបអាស៊ីខាងលិចជាប់និងឧបទ្វីបឥណ្ឌូចិន និងប្រជុំកោះស៊ុនដា ( ជាប្រជុំកោះ ដែលស្ថិតនៅភាគខាងលិចនៃភូមិភាគអាស៊ីអាគ្នេយ៍ជាប់សមុទ្រ ) ហើយខាងត្បូងជាប់ជាមួយទ្វីបអង់តាកទិចនិងអូស្រ្តាលី ។

  • មហាសមុទ្រអាត្លង់ទិច

ទំហំមហាសមុទ្រអាត្លង់ទិច មានប្រហែលពាក់កណ្តាលមហាសមុទ្រប៉ាស៊ីភិច វាជាមហាសមុទ្រធំៗលំដាប់ទីពីរគ្របដណ្តប់ប្រហែល​ ១ភាគ៥ភាគនៃផ្ទៃផែនដីមានរាងទ្រ​វែងជាអក្សរ S មានព្រំដែនខាងលិចជាប់ទ្វីបអាមេរិច ខាងកើតជាប់ទ្វិបអឺរ៉ុបអាហ្រ្វិច ។ អេក្វាទ័របានចែកសមុទ្រនេះជាពីរគឺមហាសមុទ្រអាត្លង់ទិចខាងជើងនិងខាងត្បូង ។​

  • មហាសមុទ្រប៉ាស៊ីហ្វិច

មហាសមុទ្រធំជាងគេបំផុត មានផ្ទៃធំទូលាយលាតសន្ធឹងពីមហាសមុទ្រអាកទិចនៅផ្នែកខាងជើង ហើយឆ្ពោះទៅទ្វីបអាត្លង់ទិចនៅផែ្នកខាងត្បូង មានព្រំដែនជាប់ជាមួយទ្វីបអាត្លង់ទិចនៅផែ្នកកខាងត្បូង មានព្រំដែនជាប់ជាមួយទ្វីបអាស៊ីនិងអូស្រ្តាលីផ្នែកខាងលិច ហើយជាប់និងទ្វីបអាមេរិចនៅផ្នែកខាងងកើត​ ។ អេក្វាទ័រ ក៏បានបែ​ងចែកមហាសមុទ្រនេះទៅជាមហាសមុទ្រប៉ាស៊ីហ្វិចខាងជើង ឈៀងខាងលិចជាចំណុចជ្រៅបំផុតនៅក្នុងពិភពលោក ដែលមានជម្រៅរហូត ១០.៩១១ម៉ែត្រ​។


Answer 2


user icon
Chanheng_Menh
2021-05-03 23:01

មហាសមុទ្រធំៗទាំង4 មានដួចជា មហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រអាត្លត់ទិច ំហាសមុទ្រឥណ្ឌានិង មហាសមុទ្រអាកទិច។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login