2017-06-29 10:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក. ព្រះព្រហ្មមានឈ្មោះហៅបានជាច្រើនដូចជា៖
បដិមាគឺជាព្រាហ្មណ៏កាយសម្បុរក្រហម មានហស្សជាយាន្តជំនិះ មុខបួន តំណាងព្រហ្មវិហារធម៍ ដែឡផ្សព្វផ្សាយដល់សព្វសត្វ។ មានព្រះហស្ថ៤កាន់គម្ពីរវេទ ថូផ្កា ថាស និងស្លាបព្រា។、
ខ. ព្រះសិវ មានឈ្មោះហៅបានជាច្រើនដូចជា៖
បដិមាគឺជាព្រាហ្មណ៏កាយ សម្បុរស មានមុខតែអាចបែងភាគបានប្រាំ មានក ពណ៍ខៀវ មានភ្នែកបី ភ្នែកពីរដូចមនុស្សធម្មតា និងមួយទៀតនៅលើថ្ងាស ហៅថាព្រអគ្គិនេត្រ។ កាលណាបើកភ្នែកទីបីនេះគឺត្រូវឆេះ មានដៃពីរ ឬដប់ សម្លៀកបំពាក់ស្បែកខ្លា ឬស្បែកដំរី ពាក់នាគ(វាសូជី) ជាសង្វារជាគ្រឿងសម្គាល់រាប់ឆ្នាំ ពាក់គ្រឿងកម្រងឆ្អឹងលលាក្បាល ជាគ្រឿងសម្រាប់សម្គាល់រាប់កប្ប ឬយុគពាក់មួកមានរូបព្រះច័ន្ទ្រមួយចំនិតជាគ្រឿងសម្គាល់រាប់ខែ មានកាន់ត្រីសូរ ខ្សែផ្គាំឬគទាំគេហៅថា ដំបងជាគ្រឿងសម្គាល់ កេតនភ័ណ្ឌ និងមានគោនន្ទិជាយានជំនិះ។
គ. ព្រះវិស្ណុះ មានឈ្មោះហៅបានជាច្រើនដូចជា៖
បដិមាគឺជាព្រាហ្មណ៏មានដៃពីរ ឬបួន ឬប្រាំបី គ្រងសម្លៀកបំពាក់លឿង កាន់កងចក្រ ដំបងផ្កាឈូក ខ្យងស័ង្ខឈធ្នូ ដាវ កំសៀវទឹក ជាគ្រឿងសម្គាល់កេតនភ័ណ្ឌ ព្រះអង្គគង់លើផ្កាឈូក ឬជិះគ្រុឌជាយានជំនិះ។
អាទិទេពទាំងបីនេះជា “អាទិទេពស្វ័យយម្ភូ”។