2017-08-04 09:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក.លក្ខណៈខុសគ្នារវាងសូរ្យគ្រាសនិងចន្ទគ្រាសគឺ
-សូរ្យគ្រាសៈ កើតឡើងនៅពេលដែលព្រះចន្ទនៅចន្លោះភពផែនដីនិងព្រះអាទិត្យ ហើយស្រមោលនៃព្រះចន្ទចោលមកលើផ្នែកណាមួយនៃភពផែនដី។
-ចន្ទគ្រាសៈ កើតឡើងនៅពេលភពផែនដីស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ហើយស្រមោលនៃភពផែនដីចោលមកលើព្រះចន្ទ។
ខ.បានជាបាតុភូតនេះមិនកើតឡើងរៀងរាល់ខែ ព្រោះដោយសារគន្លងរបស់ព្រះចន្ទជុំវិញភពផែនដីទ្រេតប្រហែល ៥ដឺក្រពីគន្លង បង្កើតដោយផែនដីជុំវិញព្រះអាទិត្យ។ ការទ្រេតនេះគឺល្មមគ្រប់គ្រានអោយទីតាំងព្រះចន្ទចេញពីស្រមោលរបស់ផែនដីនៅពេលខែពេញវង់ និងភពផែនដីចេញពីស្រមោលរបស់ព្រះចន្ទនៅពេលខែដាច់។