2018-11-01 17:12
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ឥទ្ធិពលព្រះចន្ទបានបង្កើតបាតុភូតផ្សេងៗដូចជា ជំនោរ និងលំនាចសមុទ្រ ។
ឧទាហរណ៍ៈ ឥទ្ធិពលព្រះចន្ទទៅលើជំនោរ
ឥទ្ធិពលលរួមរបស់ព្រះចន្ទនិងព្រះអាទិត្យបណ្តោយឲ្យជំនោរមានកំពស់ទឹកមិនស្មើគ្នាទេ នៅក្នុងសមុទ្រនីមួយៗ ។ ព្រះអាទិត្យ ព្រះចន្ទ និងផែនដីនៅពេលដែលផ្ចិចស្ថិននៅលើខ្សែតែមួយ ។ បើព្រះចន្ទនិងព្រះអាទិត្យស្ថិតនៅសងខាងនៃផែនដីគេហៅថា ប្រទាញឈម ។ ទំនាញនេះមានកម្ពស់ជំនោរមធ្យម ។ បើព្រះចន្ទនិងព្រះអាទិត្យស្ថិតនៅតែម្ខាងនៃផែនដីគេហៅថាប្រទាញស្រប ។ ទំនាញនេះមានកម្ពស់ជំនោរខ្លាំងណាស់ ។ ម៉្យាងវិញទៀត បើព្រះចន្ទនិងព្រះអាទិត្យស្ថិតនៅក្នុងភាពកែងជាមួយផែនដី គេហៅថាប្រទាញកែង ។ ទំនាញនេះមានកំពស់ជំនោរខ្សោយ ។