ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទម្រង់ក្នុងព្រះអាទិត្យរួមមាន ស្នូល តំបន់រមភាយរស្មី និងតំបន់រង្វល់។
-ស្នូលៈ ស្ថិតនៅកណ្តាលព្រះអាទិត្យ ជាកន្លែងផលិតថាមពល មានកាំប្រហែល ២០០ ០០០គីឡូម៉ែត្រ និងសីតុណ្ហភាពជិត ១៥ ០០០ ០០០អង្សា។
-តំបន់រំភាយរស្មីៈ គឺជាតំបន់ហាប់ណែន មានកម្រាស់ប្រហែល ៣០០ ០០០គីឡូម៉ែត្រ។ ពន្លឺត្រូវប្រើពេលរាប់លានឆ្នាំដើម្បីឆ្លងកាត់តំបន់នេះ ដោយសារអាតូមទាំងឡាយចងសម្ព័ន្ធគ្នាយ៉ាងណែន។
-តំបន់រង្វល់ៈ មានកម្រាស់ប្រហែល ២០០ ០០០គីឡូម៉ែត្រ។ ជាកន្លែងដែលមានឧស្ម័នធ្វើចលនាវិលវល់ក្នុងលក្ខណៈជាចរន្តរង្វល់។ ឧស្ម័នក្តៅស្ទុះឡើងលើ ចំណែកឧស្ម័នត្រជាក់លិចចុះក្រោម។