Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ShareOne
2017-06-30 01:51
  • សហាយ មកពី សៈ សំ.បា. (ន.) សម្លាញ់ មិត្តសម្លាញ់ អ្នកដែលទៅឬមកជាមួយគ្នា អ្នកជូនអ្នកកំដរគ្នា អ្នកដែលជាគ្នា (បើស្ត្រីជា សហាយិកា)។ ខ្មែរប្រើពាក្យនេះសំដៅសេចក្តីផ្សេងថា “បុរសស្ត្រីដែលដើរហើរ ឬដែលខូចកាច នឹងគ្នា” មានសហាយ មានស្រី ឬ មានប្រុស ជាអ្នកប្រព្រឹត្តស្មន់ អន្ធករនឹងគ្នា។ សហាយកំណាន់ សហាយដែលជាកំណា់ចិត្ត។ សហាស្មន់ សហាយដែលខូចកាចនឹងគ្នា ដល់បែកការត្រូវបង់ប្រាក់ពិន័យមុខស្មន់។ ប្រើជា កិ.ក៏បានៈ សហាយនឹងគ្នា ដើរហើរនឹងគ្នា ខូចកាចនឹងគ្នា។
  • ស្រឡាង មកពី (ន.) ប្រដាប់សម្រាប់ផ្ទុកថលយាន និងសត្វពាហនៈជាដើមចម្លងពីត្រើយម្ខាងរថយន្តចុះស្រឡាង។
  • សំណើរ មកពី (ន.) ពេល វេលាដ៏ខ្លី មានរយៈប្រហែលដូចគេសើឲ្យឃើញ ស្នើឃើញស្រទាប់ត្រូវប្រើរបស់ហ្នឹង មួយសំណើរ ទៅសិន ទម្រាំបានរបស់ថ្មីមទៀត។
  • ស្នើរ មកពី (កិ.) សួរឲ្យដឹងសិន ពិគ្រោះប្រឹក្សាមុនសិន (ចំពោះតែជាមួយនឹងឥស្សរជន គឺក្រាបបង្គំទូល ក្រាបទូល ទូល ពិត ជម្រាប ឲ្យដឹង ការមុនសិន) ទូលស្នើរ ស្នើការ
    (ន.) ស្រទាប់ សង្កាត់ ដែលសើរើឡើងបានដោយងាយៈ ស្នើក្រដាស រើយកតាមស្នើ។ ចំនួនពីរ គួបគ្នា (ចំពោះតែសន្លឹក ដូចយ៉ាង ម្លូជាដើម)៖ ម្លូប្រាំស្នើរ ម្លូដប់សន្លឹក (ម.ព.ត្របកផង)។ វគ្គស្នើ (ម.ព.វគ្គ)។ ធ្លាប់សរសេរមកថា ស្នើរប៉ុន្តែដោយពិនិត្យឃើញថា ពាក្យនេះចេញមកពីសើ ទើបសរសេរជាស្នើវិញ។
  • គូថ មកពី បា. សំ. (ន.) (គូថ)​ អាចម ឬ​ អាចម៏ ឧច្ចារៈ លាមក អង្គុយបន្ទោគូថក្នុងបង្គន់ (ម.ខ្ព.ឧច្ចារៈ)។
  • គូទ មកពី សំ. បា. (ន.) (គុទ) អវយវៈត្រង់ចំណែកកាយខាងក្រោយជិតវច្ចទ្វារ ដាក់គូទអង្គុយ។ ប៉ែកអវយវៈនេះ បុរាណពីដើមហៅថា តពោក ឬត្រពោក សូម្បីសព្វថ្ងៃនេះ អ្នកបាត់ដំបង អ្នកសៀមរាប ជាដើមក៏នៅប្រើពាក្យនេះដែរ៖ ដាក់តពោកអង្គុយ (ម.ព.នោះ)។ ប្រើដោយច្រឡំសរសេរ គូថ ត្រូវប្រើគូទ វិញទើបត្រឹមត្រូវ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login