ដើម្បីឲ្យពត៍មានមានលក្ខណប្រាកដនិយម អ្នកសារពត៍មានត្រូវគោរពក្រមសីលធម៍ និងគោលការណ៍គឺ៖
- គោរពសច្ចធម៍ និងគោរពសិទ្ធិយល់ ដឹងសច្ចធម៍របស់សាធារណជន
- ត្រូវផ្សាយដំណឹងដោយសុចរិតព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឲ្យបានត្រឹមត្រូវ និងសមស្របតាមគតិយុត្តិ
- ត្រូវរាយការណ៏ពីហេតុការណ៏ដែលខ្លួនដឹងពីប្រភពដើមជាមុន
- អ្នកសារពត៍មានមិនត្រូវបំបាត់ចោលព័ត៍មានសំខាន់ៗ ឬកែបន្លំឯកសារផ្សេងៗឡើយ
- ត្រូវកែតម្រូវពត៍មានណាដែលចេញរួច ហើយមានលក្ខណៈមិនជាក់លាក់និងមានការយល់ច្រឡំ
- ត្រូវជៀសវាងការផ្សាយពត៍មានណាដែលញុះញង់ឲ្យមានការប្រកាន់ពូជសាសន៏ ពណ៍សម្បុរ ភេទ ភាសា ជំនឿសាសនា មតិ និន្នាការ នយោបាយឬ ស្ថានភាពដទៃទៀត
- ត្រូវគោរពសិទ្ធិ និងសេរីភាពក្នុងការរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល
- ត្រូវគោរពឲ្យបានហ្មត់ចត់តាមក្បួនវេយ្យាករណ៏ខ្មែរក្នុងការសរសេរអត្ថបទ
- ហាមបោះពុម្ពផ្សាយអត្ថបទឬរូបភាពអាសអាភាស និងរូបភាពអំពើរហិង្សា
- ហាមរំលោភលើកម្មសិទ្ធដើម្បីមានជនុំជម្រះក្តីដោយយុត្តិធម៍របស់បុគ្គលម្នាក់ៗដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។