Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
You
2017-09-06 22:10

នៅលើពិភពលោកទាំងមូល មនុស្សម្នាផ្ដោតចិត្តផ្ដិតអារម្មណ៍ទៅលើសិទ្ធិគ្រប់យ៉ាងរបស់ខ្លួន ហើយបានកំណត់យកថ្ងៃទី១០ ធ្នូ រៀងរាល់ឆ្នាំចារឹកទុកជា “ទិវាអន្តរជាតិ” សម្រាប់ទុកឱ្យមនុស្សទាំងអស់គ្នារំឭកឡើងវិញនូវគុណសម្បត្តិ ដែលគេបានប្រតិបត្តិលើមនុស្សជាតិផងគ្នា។ ដូច្នេះ ថ្ងៃទី១០ ធ្នូ បានញ៉ាំងឱ្យយើងគ្រប់ៗគ្នាបិចារណាឡើងវិញដើម្បីបង្កើតនូវការគោរពសិទ្ធិមនុស្សដើម្បីឱ្យកាន់តែល្អប្រសើរថែមទៀត។ យើងមានកាតព្វកិច្ចក្នុងការប្រតិបត្តិចំពោះថ្ងៃ១០ ធ្នូ តាមមុខនាទីរៀងខ្លួន តាំងពីស្ថាប័នរដ្ឋ ឯកជន វត្តអារាម សាលារៀន សហគ្រាស ឬហាងជំនួញធំៗ។ល។ រហូតដល់គ្រួសារនីមួយៗផងដែរ។

ក/ ស្ថាប័នរដ្ឋៈ តាំងពីមន្ទីរសភាជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួងនានាគួរតែចាត់តាំងឱ្យមានពិធីមិទ្ទិញរំឭកខួបទិវា ១០ធ្នូ នៅតាមស្ថាប័ននីមួយៗ ដោយផ្សព្វផ្សាយដល់បុគ្គលិករាជការអំពីខ្លឹមសារនៃទិវានេះឱ្យបានជ្រួតជ្រាបគ្រប់ៗគ្នា។ យ៉ាងហោចណាស់ក៏ឱ្យបុគ្គលិកយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន និងសិទ្ធិរបស់អ្នកដទៃដែរ (ដោយចែកព្រំដែននៃការប្រើប្រាស់សិទ្ធិឱ្យបានត្រឹមត្រូវ) នៅក្នុងស្ថាប័នរបស់ខ្លួន។

គួរកំណត់ឱ្យមានសិក្ខាសាលា (មួយពេល) ដើម្បីផ្លាស់ប្ដូរយោបល់គ្នាស្ដីពីខ្លឹមសារនៃទិវាសិទ្ធិមនុស្ស១០ធ្នូ។

  • តាមវិទ្យុ ទូរទស្សន៍ គួរមានលោកទេសនា ល្បែងកម្សាន្ត កំណាព្យ ឬឆាកល្ខោន ឬគួរបង្កើតឱ្យមានល្បែងប្រជាប្រិយស្ដីពីការគោរពសិទ្ធិមនុស្ស។
  • គួរធ្វើទេយ្យទានចមពោះព្រះសង្ឃ ឬមជ្ឈមណ្ឌលកុមារកំព្រា ជនពិការដោយសារសង្គ្រាម (តាមលទ្ធភាពដែលអាចធ្វើទៅបាន)។
  • កងទ័ព នគរបាល ក៏គួរអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យនេះផងដែរ ព្រោះទាហាននិងប៉ូលីសមានតួនាទី និងកាតព្វកិច្ចដ៏ថ្លៃថ្លាបំផុតចំពោះសាធារណៈជន និងប្រទេសជាតិទាំងមូល។

ខ/ នៅតាមវត្តអារាមៈ គណៈកម្មការ អាចារ្យវត្ត (រួមទាំងព្រះចៅអធិការ) គួរចាត់ឱ្យមានពិធីចម្រើនព្រះបរិត្ត ឬជយន្តោ ... រួចសម្ដែងធម៌ទេសនា ស្ដីអំពីសិទ្ធិមនុស្សតាមបែបព្រះពុទ្ធសាសនា (ពិសេសសម្ដែងអំពីនិច្ចសីល) ជូនពុទ្ធបរិស័ទជាទូទៅ (មួយពេលល្ងាចថ្ងៃ១០ធ្នូ) ។ ពេលព្រឹកគណៈកម្មការគួរបង្កើតឱ្យមានទេយ្យទាន ឬចង្ហាន់ និងល្បែងប្រជាប្រិយដូចជា : ចោលឈូង លោតអន្ទាក់ លាក់កន្សែង ចាប់កូនខ្លែង ។ល។ នៅក្នុងក្របខណ្ឌគោរពសិទ្ធិមនុស្ស (ពោលគឺចាស់ព្រឹទ្ធាចារ្យចាំពន្យល់ពីខ្លឹមសារនៃល្បែងនីមួយៗ) ឱ្យឃើញថា តើបុព្វបុរសខ្មែរយើងលោកចង់បង្រៀនយើងឱ្យមានការគោរពសិទ្ធិគ្នាទៅវិញទៅមកតាំងពីបុរាណកាលម៉្លេះ។ តែពុំគួរអនុញ្ញាតឱ្យលក់គ្រឿងស្រវឹង ឬល្បែងស៊ីសងជាដាច់ខាត (ក្នុងថ្ងៃនោះ)។

គ/ នៅតាមសាលារៀន

  • លោកគ្រូ-អ្នកគ្រូជាប្រភពផ្ទេរចំណេះដឹងឱ្យមនុស្សរាល់រូប មានពុទ្ធិសំខាន់ទី១ ព្រមទាំជាប្រភពអប់រំទូទៅសំខាន់ទី២ បន្ទាប់ពីការអប់រំផ្ទាល់របស់អាណាព្យាបាល។
  • ទិវា១០ធ្នូ ជាទិវាប្រកបដោយអភិលក្ខិតកាលរបស់មនុស្សជាតិលើពិភពលោក។ ការមិនរវល់ ឬមិនអើពើចំពោះទិវា១០ធ្នូ គឺជាការបដិសេធនៃខ្លួនជាមនុស្សជាតិ និងបោះបង់ចោលនូវសេចក្ដីថ្លៃថ្នូររបស់ខ្លួនឯង។

ដូច្នេះ សូមលោកគ្រូ - អ្នកគ្រូផ្ដោតការយកចិត្តទុកដាក់ចំពោះអរិយធម៌នៃសិទ្ធិមនុស្ស។

១-ប្រារព្ធពិធីរំឭកថ្ងៃបុណ្យសិទ្ធិមុនុស្ស១០ធ្នូ នៅគ្រប់សាលារៀន រៀងរាល់ឆ្នាំ

២-ធ្វើបាឋកាថាពន្យល់សិស្សអំពីខ្លឹមសារនៃថ្ងៃ១០ធ្នូ នៅពេលមុនថ្ងៃប្រារព្ធ  ពិធីទិវាសិទ្ធិមនុស្សចំនួនមួយថ្ងៃ

៣-ណែនាំឱ្យសិស្សពិភាក្សាគ្នាតាមក្រុម នៅថ្ងៃទី៩ធ្នូ អំពីសិទ្ធិណាមួយដែលគេចូលចិត្ត ប្រកបដោយបរិយាកាសរីករាយរៀងរាល់ឆ្នាំ។

ការធ្វើដូច្នេះ បង្កើតបានជាទម្លាប់មួយរបស់ជាតិយើង ក្នុងការលើកតម្កើងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ ដែលជាបច្ច័យនាំឱ្យមានការអភិវឌ្ឍធនធានមនុស្ស ហើយនាំឱ្យកើតមានសន្តិភាពយូរអង្វែងផង។

នាយកសាលាគួរចាត់លោកគ្រូ អ្នកគ្រូ ឱ្យនាំសិស្សទៅចូលរួមទិវា១០ធ្នូ នៅតាមទីកន្លែងណាដែលជិតជាងគេ ពិសេសនៅតាមវត្តអារាមដែលនៅជិតសាលាជាងគេ (ប្រសិនបើមិនអាចធ្វើពិធីនៅតាមសាលានីមួយៗបាន)។

ឃ/ សហគ្រាសនានាៈ សហគ្រិន (ម្ចាស់សហគ្រាស) នានាត្រូវគោរពច្បាប់ការងារតាមក្រសួងការងារសង្គមកិច្ច និងអតីតយុទ្ធជនពោលគឺត្រូវឱ្យកម្មករបានឈប់សម្រាកពេញមួយថ្ងៃដោយមិនកាត់ប្រាក់ខែ។ មិនត្រឹមតែប៉ុណ្ណោះត្រូវបង្កលក្ខណៈឱ្យកម្មករបានរៀបចំពិធី រំឭកខួបទិវា១០ធ្នូ

  • គួរចាត់ឱ្យធ្វើបដាពាក្យស្លោកស្ដីពីសិទ្ធិមនុស្ស
  • គួរចាត់ឱ្យមានពិធីជួបជុំ  រវាងអ្នកដឹកនាំការងារនឹងកម្មករ  ដើម្បីសំណេះ សំណាលគ្នាក្នុងក្របខណ្ឌការគោរពសិទ្ធិគ្នាទៅវិញទៅមក។
 

[1] អភិលក្ខិតកាល (អាក់ភិលាក់តាក់កាល) ប្រែថា: កាលដែលកំណត់ទុករៀងរាល់ឆ្នាំក្នុងថ្ងៃខែ តែមួយ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login