ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សិទ្ធិសំខាន់ៗទាំង ១០ ប្រការរបស់កុមារគឺ:
១-សិទ្ធិមានឈ្មោះមួយ
២-កុមារដែលកើតពីម្ដាយឥតខាន់ស្លាមានសិទ្ធិដូចគ្នានឹងកុមារដែលកើតពីឪពុកម្ដាយក្នុងភាពជាប្ដីប្រពន្ធពេញលេញ
៣-សិទ្ធិទទួលការសិក្សា រួមទាំងការសិក្សានៅកម្រិតបឋមសិក្សាដោយចាំបាច់ និងឥតបង់ថ្លៃ
៤-សិទ្ធិទទួលនូវការបណ្ដុះបណ្ដាលដោយវិជ្ជាជីវៈកម្មសិក្សាដោយឥតបង់ថ្លៃ
៥-សិទ្ធិ (នៃយុវជនដែលត្រូវបានចាប់ខ្លួន) ទទួលបានការអប់រំណែនាំឱ្យបានល្អប្រសើរឡើងវិញ
៦-សិទ្ធិរួចផុតពីការកាត់ទោសប្រហារជីវិត
៧-សិទ្ធិទទួលកិច្ចការពារមិនឱ្យគេបោះបង់ចោល មិនឱ្យមានអំពើឃោរឃៅ និងមិនឱ្យមានការកេងប្រវ័ញ្ចមកលើខ្លួន
៨-សិទ្ធិទទួឡកិច្ចគាំពារកុំឱ្យគេប្រើមុនអាយុអប្បបរមាសម្រាប់ការងា គឺត្រូវមានច្បាប់ការពារកុំឱ្យមានការជួលកុមារក្រោមអាយុធ្វើការ
៩-សិទ្ធិមានឱកាសសម្រាប់ការសម្រាក និងកម្សាន្ត សង្គម និងរដ្ឋត្រូវបង្កលក្ខណៈឱ្យក្មេងៗមានឱកាសលេងកម្សាន្តដើម្បីឱ្យរីកចម្រើនរាងកាយ និងប្រាជ្ញាស្មារតី
១០-សិទ្ធិទទួលសេវាកម្មខាងសង្គមកិច្ច គឺសង្គមនិងរដ្ឋត្រូវយកចិត្តទុកដាក់ជាពិសេសដល់កុមារ និងយុវជន ក្នុងការរស់នៅរបស់គេក្នុងសង្គម