ក្រៅពីការរៀបអាវាហ៏វិវាហ៏ពិធីបង្វិលពពិលគេយកទៅប្រើក្នុងពិធីបុណ្យផ្សេងៗទៀតរួមមាន៖
- ពិធីបង្កក់ឆ្មប “សម្រាប់កូនង៉ា”
- ពិធីកោរជុក ឬជម្រះកេសា “សម្រាប់ក្មេងអាយុ៧ឆ្នាំទៅ១០ឆ្នាំ”
- ពិធីចេញពីម្លប់ “សម្រាប់ស្ត្រីក្រមុំព្រហ្មចារីយ៏”
- ពិធីបុណ្យបំបួសនាគ
- ពិធីបុណ្យសព (ខ្មោច)
- ពិធីបុណ្យអភិសេក ឬពុទ្ធបដិមារ
- ពិធីបុណ្យបញ្ចុះសីមាក្នុងព្រះវិហារ
- ពិធីរាជាភិសេក ឬមុទ្ធាភិសេក ស្តេចឡើងគ្រងរាជ្យ
- ពិធីហៅព្រលឹង ចំពោះមនុស្សឈឺ។