ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ភាសាស្នេហាដែលមនុស្សម្នាក់អាចបញ្ចេញពីមនុស្សម្នាក់ទៀតបានគឺមាន៥ ហើយប្រសិនបើគេមានចំនុចណាមួយក្នុងចំណោម៥នឹងយើង គេអាចនឹងស្រលាញ់យើង។ តោះយើងក្រលេងមកមើលចំនុចទាំង៥ទាំងនោះ
១-ពាក្យសំដីៈ ពាក្យសំដីដែលគេមានចំពោះយើង គឺខុសពីអ្នកដទៃ។ គេអាចផ្អែមល្ហែមជាង ឬ គេឌឺដងច្រើនជាងអោយតែផ្លែកពីគេធម្មតា។
២-ការដូរៈ ការដូរជាកាយវិការមួយដែលមនុស្សសំដែងការស្រលាញ់អោយគ្នា។ ឧទាហរណ៏ គឺការទិញផ្កាអោយនៅថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ ដែលសំរាប់មនុស្សដែលមិនហ៊ានសារភាព គេក៏ប្រើឱកាសនោះដើម្បីបញ្ជាក់ពីក្តីស្រលាញ់។ ហើយទោះបីជាគេរវល់ មានភារកិច្ច ឬចុះទៅតាមខេត្ត គេនៅតែមិនភ្លេចពីការដូរសំរាប់យើងនោះទេ។
៣-សេវាកម្មៈ រៀងរាល់ពេលដែលយើងត្រូវការជំនួយ គឺមានវត្ថមានរបស់គេជានិច្ច ដែលជាចំនុចសំដៅលើការយកចិត្តទុកដាក់របស់គេចំពោះយើង។
៤-ពេលវេលាៈ គេអាចជាមនុស្សដែលរវល់ ជាមួយការរៀនសូត្រ ឬក៏រវល់ជាមួយការងាររបស់គេ ក៏ប៉ុន្តែ រៀងរាល់ពេលដែលយើងត្រូវការ ឬរៀងរាល់ពេលដែលយើងស្នើរសុំ គេចង់ចំណាយពេលវេលាជាមួយយើង នៅរៀងរាល់ចុងសប្បាហ៍ ឬនៅថ្ងៃពិសេសៗជាដើម។
៥-ខ្លួនប្រាណៈ មនុស្សបង្ហាញសេចក្តីស្រលាញ់តាមរយៈការអោប ការថើប ការអង្អែរក្បាល ត្បិចថ្ពាល់។
វិឌូអូបន្ថែមៈ
ប្រភពៈ Youtube