Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ShareOne
2017-06-29 11:53
  • សីហៈ គឺជាសត្វចតុប្បាទ ពួកមួយជាម្រឹកម្រឹគមានអំណាចអង់អាចក្លាហាន ខ្លាំងក្លា។
  • តាមគម្ពីរ ព្រះពុទ្ធសាសនា សីហៈមាន៤ប្រភេទ៖

- តិណសីហៈ គឺជាសីហៈដែលមានសម្បុរប្រផេះស៊ីតិណជាតិអាហារមានស្មៅជាដើ់ម។

- កាឡសីហៈ ជាសីហៈមានសម្បុរខ្មៅស៊ីតណជាតិអាហារដូច តិណសីហៈដែរ។

- បណ្ឌុសីហៈ គឺជា សីហៈ មានសម្បុរលឿងចាស់ (សម្បុរត្នោត) ស៊ីសាច់សត្វជាអាហារ

- កេសរសីហៈ គឺជាសហៈមាន កេសរគឺត្រង់កមានសំណុំ រោមសម្បុរក្រហម មានឆ្នូតក្រហម៣ស្រស់ក្រឡាញ ពីត្រមក្បាល កាត់ចំមកលើខ្នង គឺឆ្នូតមួយកណ្តលបង្ហូតត្រង់ចុះតាមខ្នងដងកន្ទុយ ឆ្នូតពីរសងខាង ងាកចុះតាមកៀន ត្រគាកទាំងពីរ (ម្ខាងមួយ) វិលវៀនព័ទ្ធ ជាទក្ខិណាព័ត៍ ត្រង់មុខ និងចុងជើងទាំងបួននិងចុងកន្ទុយមានសម្បុរក្រហមស្រស់ សរីរ ប្រភេទក្រៅពីនោះមានសម្បុរ ស ដូចសម្បុរខ្យងស័ង្ខដែលខាត់ ស៊ីសាច់សត្វជាអាហារ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login