យោងតាមមាត្រា៩ បានចែងថា អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រូវពាក់មួកសុវត្ថភាព។ របៀបពាក់មួកសុវត្ថភាពឲ្យបានល្អគឺ៖
- ចាប់គល់ខ្សែក្រវាត់ចង្ការនិងទាញផ្នែកទាំងសងខាងនៃមួកសុវត្ថភាពដោយផ្ងារមួកឡើងលើ និងផ្នែកខាងមុខនៃមួកបែរចំដងខ្លួន
- លើមួកមកពាក់ដោយដាក់ឲ្យចំផ្នែកកណ្តាលនៃក្បាល។
- ត្រូវទុកផ្ទៃការពារថ្ងាសនៃមួកឲ្យនៅចិញ្ចើម។
- ដាក់ខ្សែរក្រវាត់ចង្ការដោយដាក់គន្លឹះឲ្យជាប់បានល្អនិងតឹងណែនល្មម។
- ត្រូវត្រួតពិនិត្យការពាក់មួកសុវត្ថភាពឲ្យបានល្អ និងត្រឹមត្រូវមុនពេលចេញដំណើរ។