2017-09-26 12:22
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វិស័យទេសចរនៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែកគឺ៖
ការធ្វើដំណើរកម្សាន្ដតាមតំបន់ ដែលមានប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការៈបូជា
ប្រពៃណី ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ របាំប្រជាប្រិយ សម្លៀកបំពាក់ ជាដើម។
ការធ្វើដំណើរកម្សាន្ដតាមតំបន់ ដែលមានសម្រស់ធម្មជាតិទូទៅ បរិស្ថាននៃតំបន់ដែលបាន
ការពារសត្វព្រៃ មច្ឆជាតិ របៀបគ្រប់គ្រងការរស់នៅ ជំនឿ ប្រពៃណី ទំនៀមទម្លាប់នៃជនជាតិភាគតិចជាដើម។
ការធ្វើដំណើរកម្សាន្ដទៅតំបន់ដែលទាក់ទងទៅនឹងសាសនា (ការគោរពអ្នកតា វាចាអស្ចារ្យ អច្ឆរិយៈជាដើម)។
ការធ្វើដំណើរកម្សាន្តតាមតំបន់ ដែលបានប្រែក្លាយទៅជារមណីយដ្ឋាន កន្លែងកម្សាន្ត
មជ្ឈមណ្ឌលកីឡា និងកន្លែងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដូចជាឆ្នេរសមុទ្រជាដើម។
ការធ្វើដំណើរកម្សាន្តលំហែកាយ របស់អ្នកបណ្ដាក់ទុន ដើម្បីស្វែងរកទីតាំងសម្រាប់ វិនិយោគ
បញ្ហានេះទាក់ទងនឹងវិស័យឧស្សាហកម្មទេសចរណ៍។
បញ្ជាក់
ទេសចរណ៍សិច (Sex Tourism) ពុំចាត់ទុកក្នុងវិស័យទេសចរ នៅព្រះរាជាណាចក្រកម្ពុជាទេពីព្រោះ វាផ្ទុយពីច្បាប់រដ្ឋ ពិសេសប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្ស ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ដ៏ល្អបវររបស់ប្រជាជាតិខ្មែរ។