Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមទ្រឹស្តីរបស់ព្រះពុទ្ធសាសនាបានកំណត់ថា មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អត្រូវបានឈរលើ  ខន្តីនិយមជានិច្ច ។ គោលការណ៍ខន្តីនិយមសំខាន់ៗដែលត្រូវប្រកាន់យករួមមាន៖

  • ខន្តីចំពោះសេចក្តីលំបាក

            គឺជាការអត់ធ្មត់ចំពោះការលំបាក របស់ការងារ មិនរួញរាចំពោះឧបសគ្គ ការនឿយហត់ សេចក្តីស្រេកឃ្លាន ក្តៅត្រជាក់ជាដើម។

  • ខន្តីចំពោះទុក្ខវេទនា

            គឺជាការទទួលនូវអារម្មណ៍ សោកសង្រេង ដែលជាទុក្ខមិនមែនជាសុខ ពោលតាមគម្ពីរពុទ្ធសាសនាវេទនាមាន៥យ៉ាងរួមមាន សុខវេទនា ទុក្ខវេទនា ឧបេក្ខាវេទនា សោមនស្សវេទនា ទោមនស្សវេទនាជាដើម។ ដូចយ៉ាងជំងឺតម្កាត់ ការឈឺចាប់ ការព្រាត់ប្រាស និរាស...។

  • ខន្តីចំពោះការឈឺចិត្ត

            គឺជាការទទួលរងនូវភាពអយុត្តិធម៌ ដោយត្រូវគេនិន្ទា ច្រណែន ឈ្នានីស មូលបង្កាច់ចាប់       បង្ខាត់ខ្លួន ចំអកឡកឡឺយ ប្រមាថ មើលងាយ រារាំង មិនឲ្យសម្រេចកិច្ចការឡើយ។

  • ខន្តីចំពោះអំណាចកិលេស

            គឺជាការអត់ធន់ចំពោះវត្ថុដែលមកជន្លកាមារម្មណ៍របស់យើងឲ្យរំភើប ស្រើបស្រាល រំជើបរំជួល ភ្លើតភ្លើនជាដើម។ ការអត់ធ្មត់ចំពោះការបញ្ជោរ អួតលើកជើង ចង់បានអំណាចមិនត្រូវតាម      ធម៌។ ពិសេសនោះគឺការអត់ធ្មត់ចំពោះចិត្តដែលចង់ធ្វើស្រេចតែចិត្តចង់ខ្វះការពិចារណាដូចដែលថា         “គិតមុនគូរ។ 

  • ខន្តីចំពោះការបដិបត្តិធម៌

            គឺជាការបដិបត្តិតាមទសពិធរាជធម៌ទាំង១០ឲ្យបានខ្ជាប់ខ្ជួនក្នុងនោះរួមមាន ទានៈ គឺជាការធ្វើអំណោយ។ សីលៈ ការរក្សាសីល៥ជានិច្ច ឬរក្សាសីល១០មួយដងមួយកាល។ បរិច្ចាគៈ គឺការចំណាយព្រះរាជទ្រព្យ ទំនុកបម្រុងប្រទេសជាតិ។ អាជ្ជវៈ មានសេចក្តីត្រង់។ មទ្ទវៈ មានសេចក្តីទន់ភ្លន់ស្លូតបូត សុភាពរាបសា។ តបៈ ការកាន់ឧបោសថសីល តាមកាលកំណត់ម្តងៗ។ អក្កោធនៈ គឺមិនកម្តៅក្រហាយអ្នកដទៃ។ អវិហឹសា មិនបៀតបៀនអ្នកដទៃ។ ខន្តិ គឺមានសេចក្តីអត់ធន់។ អវិរោធនៈ មិនបំពានលើធម៌ លើច្បាប់ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

  • ខន្តីចំពោះភាពល្ងង់ខ្លៅរបស់ខ្លួន

            គឺត្រូវចេះអត់ធន់ដោយមិនបង្ខំធ្វើអ្វី ដែលខ្លួនចង់បានទាំងងងឹតងងើល គ្មានការសិក្សា ឬស្រាវជ្រាវឲ្យបានច្បាស់លាស់ឡើយ ពីព្រោះវាអាចនាំឲ្យមានផលអាក្រក់ដល់ខ្លួន។

  • ខន្តីចំពោះអ្នកតូច

            គឺសម្តៅលើអ្នកក្រោមឱវាទ ឬក្រោមបង្គាប់ គឺមិនត្រូវមានការបែកបាក់សាមគ្គីភាពគ្នា ឬឈ្លោះទាស់ទែងគ្នា ដោយប្រការណាមួយនោះឡើយទេ៕


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login