Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅក្នុងសង្គមជីវភាពប្រចាំថ្ងៃ យុវជនមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាអសកម្ម ( ស្រី ស្រា ល្បែង គ្រឿងញៀន )។

ក. បញ្ហាទាំងអស់នេះបណ្តាលមកពីកត្តា៖

  • កត្តាគ្រួសារ

            ភាពក្រីក្រ ដែលងាយនិងអូសទាញយុវជន គ្រួសារខ្លះមធ្យម ឬធូរធារ ប៉ុន្តែបណ្តែតបណ្តោយកូនឲ្យខ្វះការអប់រំ ឬទម្រើសកូន។ រវល់នឹងការងារប្រកបរបររកស៊ី ឬក៏រវល់ការងារក្នុងមុខងារជាមន្ត្រីរាជការ ដោយមិនបានអប់រមកូនឲ្យបានល្អហើយមានទស្សនៈថា “ករារកស៊ីចិញ្ចឹមផ្គត់ផ្គង់កូនចៅ គឹជាភារកិច្ចដ៏ថំរបស់គ្រួសារ” ធ្វើឲ្យយុវជនមានឱកាសគ្រប់គ្រាន់ងាយធ្លាក់ទៅក្នុងបញ្ហាអសកម្មទាំងនេះ ដូចជាសេពគ្រឿង ដេកតាមផ្ទះសំណាក់ដើរលួចឆក់ប្លន់ បាញ់បោះ ក្លាយជាជនពាលាអាវាសែ...។

  • កត្តាសាលារៀន

            ជីវភាពគ្រូបង្រៀន នៅមានកម្រិតទាបជាងកូនសិស្សមិនហ៊ាននិយាយស្ដីឲ្យសិស្ស និងខ្លាចនូវអំពើហិង្សាដែលសិស្សបង្កឡើងតាមគ្រប់រូបភាព។ សាលារៀនមានពេលតិចតួចក្នុងបណ្ដុះបណ្ដាល អប់រំណែនាំដល់សិស្សានុសិស្ស រីឯប្រព័ន្ធអប់រំមិនសូវអភិវឌ្ឍរីកចម្រើនជឿនលឿនពោលគឺគិតតែកំណែទម្រង់ (កំណែទម្រង់គ្មានគោលការណ៍ច្បាស់លាស់)។ លើសពីនេះទៅទៀតសាលារៀន ពេលខ្លះខ្លាចនូវឥទ្ធិពលពីសំណាក់ឪពុកម្ដាយអាណាព្យាបាលសិស្ស ដែលមានបុណ្យសក្តិយស សក្តិអំណាចធំ ជាដើម។

  • កត្តាសង្គម

            ការចូលរួមពីសំណាក់មជ្ឈដ្ឋានសង្គម នៅមានកម្រិតទាបដែលគួរឲ្យកត់សម្គាល់ផងដែរ។ អំណាចច្បាប់ក្នុងសង្គមមានភាពធូររលុង ( ការចូលរួមរវាងកម្លាំងសមត្ថកិច្ចពុំទាន់មានភាពល្អប្រសើរ អំពើពុករលួយ ក្នុងប្រព័ន្ធរដ្ឋបាល គ្មានតម្លាភាពក្នុងការដឹកនាំ អយុត្តិធម៌ក្នុងសង្គម ការកឹបកេងប្រវ័ញ្ចយ៉ាងច្រើនក្នុងសង្គមដែលគ្មាននីតិរដ្ឋ )។ ការលុកលុយពីសំណាក់វប្បធម៌បរទេសយ៉ាងអាណាធិប   តេយ្យ ដែលធ្វើឲ្យយុវជនងាយទទួលយក និងអនុវត្តតាមដោយល្ងិតល្ងង់គ្មានព្រំដែនកំណត់។ មួយវិញទៀតគឺប្រព័ន្ធរូបភាពនៃព័ត៌មានមួយចំនួនមិនបានយកចិត្តទុកដាក់ក្នុងការអប់រំយុវជន ប៉ុន្តែបែរមកជួយផ្សព្វផ្សាយបន្ថែមនូវអ្វី ដែលអាក្រក់បន្ថែមទៀតដល់យុវជនដូចជាដាក់បញ្ចាំងនូវ ខ្សែភាពយន្តអាសអាភាស ប្លន់ កាប់សម្លាប់ ចាប់ជម្រិត ទស្សនារដ្តីសិច ( Sex Magazine ) ដែលប្រឈមមុខទៅនឹងជំងឺកាមរោគ និងជំងឺអេដស៍ ការសាបព្រោះនូវឥទ្ធិពលអាក្រក់ផ្សេងៗ។ អំណាច បុណ្យសក្តិ លុយកាក់ច្រើនតែរំដោះខ្លួនចេញពីសំណាញ់ មិនគោរពច្បាប់ យកច្បាប់ធ្វើជាឈ្នាន់សម្រាប់ជាន់ឈ្លី។

  • កត្តាផ្ទាល់ខ្លួន

            ការសេពគប់មិត្រមិនល្អ (បាបមិត្រ)។ ការឈ្វេងយល់ពីអ្វីៗ ដែលប្លែកៗតាមរយៈការអូសទាញជាសម្ភារៈ លុយកាក់ ដោយសារតែខ្លួនខ្វះការអប់រំ ក្រីក្រ។ លើសពីនេះទៅទៀតនោះ ខ្លួនមានចិត្តលោភលន់ ចង់មានចង់បានហួសប្រមាណ ចង់បានដោយមោហៈ មិនចេះឆ្អែត ដោយឃើញល្អថាអាក្រក់ ឃើញអាក្រក់ថាល្អ ឃើញសថាខ្មៅ ឃើញខ្លៅថាប្រាជ្ញ មិនចេះប្រើវិចារណញាណ មកដោះស្រាយបញ្ហា។

ខ. អ្នកត្រូវមានភារកិច្ច និងអាកប្បកិរិយាដូចជា៖

  1. ចេះរស់នៅប្រកបដោយសីលធម៌ល្អ
  2. មានគុណធម៌ក្នុងការរស់នៅគ្រប់លក្ខណៈ
  3. ចេះគោរពនិងស្តាប់ដំបូន្មានរបស់ឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ បងប្អូន
  4. ធ្វើខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ
  5. ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ
  6. យកចំណេះដឹងដែលបានរៀនសូត្រ ទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិតសម្រាប់ខ្លួន និងជាតិរបស់ខ្លួន។
  7. ត្រូវចៀសវៀងឲ្យបាន នូវអំពើអបាយមុខរួមមាន ស្រី ស្រា ល្បែង គ្រឿងញៀន ឲ្យបានជាដាច់ខាតប្រចាំជីវិត
  8. ត្រូវចូលរួមគ្រប់សកម្មភាពសង្គម ដើម្បីទប់ស្កាត់នូវអំពើអបាយមុខទាំងនេះ ដើម្បីធ្វើឲ្យសង្គមមានស្ថេរភាព និងយុត្តិធម៌
  9. មិនត្រូវគប់មិត្រមិនល្អ ដែលនាំឲ្យខ្លួនវិនាសអន្តរាយទាំងទ្រព្យសម្បត្តិ និងជីវិត

ជារួមយុវជនត្រូវតែធ្វើអ្វីៗ ដើម្បីសេចក្តីសុខសុភមង្គលក្នុងគ្រួសារ សាលារៀន និងសង្គមជាតិឲ្យមានការរីកចម្រើនស្ទើរគ្រប់វិស័យ៕


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login