Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ញាតិ និងច្បាប់គឺ ជាកត្តា ២ដែលស្ថិតនៅក្នុងខិសផ្ទុយគ្នាហើយផ្ដល់ប្រយោជន៍ខុសគ្នា ប៉ុន្ដែមានទំនាក់ទំនង នឹងគ្នាសម្រាប់មនុស្សរាល់រូបផងដែរ។ ញាតិ និងការរស់នៅក្នុងសង្គម។ ច្បាប់ និងរបៀបនៃការរស់នៅមិនអាចផ្ទាល់ខ្លួនចេញពីគ្នាបានឡើយ។ តើញាតិគឺជាអ្វី? មានផលយ៉ាងណា? ច្បា់វិញ គឺជាអ្វី? សម្រាប់អ្វីដែរ? ពាក្យថា ញាតិ គឺសម្គាល់ន័យថា ជនដែលជាប់សាច់ឈាមនឹងគ្នា ជាសន្ដានព្រៀងលាន ជាផៅពង្ស ជាអ្នកជិតខាងដែលរស់នៅមានការទាក់ទងគ្នា ធ្លាប់ជួយគ្នាទៅវិញទៅមក ធ្លាប់បានអធ្យាស្រ័យគ្នាជាដើម។

          ចំណែកឯ ច្បាប់ គឺជារបៀបរបបសណ្ដាប់ធ្នាប់សង្គមក្បួន ដែលសម្រាប់ឲ្យមនុស្សធ្វើ និងប្រព្រឹត្តតាម ដើម្បីសុខស្រួលនៃសង្គមជាតិនីមួយៗក្នុងការរស់នៅ។ ច្បាប់មានលក្ខណៈជាសកល ជាប្រយោជន៍ទូទៅចំពោះមនុស្សទាំងអស់ដោយមិនសំដៅអ្នកណាជាណាឡើយ។ ការយល់ញាតិ គឺត្រូវតែឃ្លាតច្បាប់ ពោលគឺបើសិនគេកាន់ច្បាប់ណាមួយ ឬយកច្បាប់ណាមួយមកអនុវត្ត គេត្រូវតែធ្វើ នឹងអនុវត្តទៅតាមច្បាប់។ ប៉ុន្ដែមិនត្រូវធ្វើទៅតាមការ “យោគយល់” ថានេះជាញាតិសន្ដានរបស់ខ្លួនឡើយ។ មនុស្សដែលរស់នៅក្នុងសង្គម ទោះស្ថិតនៅក្រោមកិច្ចការណាក៏ដោយ ក៏តែងមានការ “យល់ញាតិ” ដែលជាហេតុនាំឲ្យ”ឃ្លាតច្បាប់” និងខានមិនបាន។

ឧទាៈ អ្នកកាន់អំណាចម្នាក់តែងតែមានការយោគយល់ “ញាតិ” របស់ខ្លួនច្រើនដែរ។ ប៉ុន្ដែការយល់ញាតិ និងការគោរពច្បាប់ តើគួរធ្វើតាមផ្លូវណាល្អជាផ្លូវណា?

          តាមគោលការណ៍សង្គមមនុស្ស និងផលប្រយោជន៍រួមមានតែការគោរពច្បាប់នេះទេ ដែលនាំឲ្យមនុស្សទាំងអស់បានសុខស្រួលស្មើគ្នា។ ព្រោះថាបើសង្គមមួយមនុស្សទាំងអស់ដែលជាសមាជិកនៃសង្គមយល់ព្រមគោរពច្បាប់ នោះការប្រទូស្ដរាយគ្នាពិតជានឹងគ្មានសោះឡើយ។ ប៉ុន្ដែ តើតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះតើមានសង្គមណាមួយដែលព្រម និងបានគោរពច្បាប់ទាំងអស់គ្នា? ហើយទៅអនាគតទៀត តើមនុស្ស នឹងព្រមគោរពច្បាប់ដូចគ្នាដែរឬទេ?

          ដូច្នេះហើយការយល់ញាតិតែងតែមាន ហើយក៏នៅតែមានតទៅទៀត។

          ការយល់ញាតិ បានទទួលផលតែជនមួយនាក់ ឬមួយក្រុមតែប៉ុណ្ណោះ ប៉ុន្ដែចំពោះប្រយោជន៍រួម ចំពោះសង្គមទាំងមូល ចំពោះសាធារណជនការយល់ញាតិពិតជាគ្មានផលល្អសោះឡើយ។

          ដូច្នេះ ប្រសិនបើយើងនៅតែ “យលញាតិ” គ្រប់ៗគ្នាតទៅទៀត វានឹងត្រូវឃ្លាតច្បាប់ ហើយដល់ពេលនោះអ្វីៗដែលសម្រាប់សង្គមមនុស្សទាំងមូល វានឹងក្លាយទៅជាប្រយោជន៍បុគ្គលទៅវិញ។ សង្គមចង់ឲ្យមនុស្សរំដោះខ្លួនចេញពីការយល់ញាតិ ហើយចង់ឲ្យមនុស្សគោរពច្បាប់ដែលជាផលប្រយោជន៍ដ៏សំខាន់ក្នុងការសម្អាតចិត្តមនុស្សឲ្យកាន់តែស្អាតស្អំឡើងទៅទៀត។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login