Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. រាប់ឈ្មោះសកម្មភាពនីមួយៗ៖

  • ល្បែងប្រជាប្រិយៈ បោះអង្គុញ ចោលឈូក ទាញព្រ័ត្រ ស្ដេចចង់ លាក់កន្សែង ចាប់កូនខ្លែង ចត្រង្គ គ្របមាន់ ចោះប្រមាត់ បាយខុំ លាក់កូនកាស លាក់ធ្យូង បក់ចាប លោតមឹក លោតអន្ទាក់ អោបត្រឡាច ខ្លាខំគោ...។
  • របាំប្រជាប្រិយៈ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន ឡាំលាវ ចូកកំពឹស ប្រឹន របាំខ្មែរលើ ឆៃយុំា ត្រុដិ...។
  • របាំប្រពៃណីៈ គោះត្រឡោក គោះអង្រែ នេសាទ ក្ងោកទន្សោង កន្ដែរ៉ែ កាប់ក្របីផឹកស្រា របាំជូនពរ ភួងនារីអប្សរា ទេពមនោរម្យ បួងសួង មេខលា មហោរី ព្រាបសផ្លឹត...។
  • កីឡាៈ សីដក់ វាយកូនគោល ប្រណាំងរទេះសាឡី សេះបង្ហោះខ្លែង អុំទូក ហ៊ឹង ប្រដាល់ (គុណដាវ ដំបង ចំបាប់ លំពែង ល្បុកតោ...)។

ខ. ផលប្រយោជន៍នៃសកម្មភាពនីមួយៗ៖

  • សុខភាពរាងកាយ និង សុខភាពសង្គម ទន់ភ្លន់ រហ័សរហួន ធន់នឹងការហត់ រាងកាយសមសួន កម្លាំងពលីមាំមួន បញ្ចេញជាតិពុលអស់ពីខ្លួន។
  • បំបាត់អផ្សុក ចំណាយថាមពលសល់ចោលដោយអនុវត្តសកម្មភាពកំសាន្ដ លំហែ ដើម្បីបន្ធូរអារម្មណ៍ប្ដូរបរិយាកាស ញុំាងពិធីឲ្យកាន់តែអធិកអធម។
  • ការពារខ្លួន ចំពោះផ្នែកយុទ្ធសាស្រ្ដ ក្បួនការពារខ្លួនការពារសហគមន៍ ការពារសង្គមជាតិ ពេលមានគ្រោះអាសន្ន សង្រ្គាម ឈ្លាសវៃក្នុងការដោះស្រាយបញ្ហាបង្កើតអាជីព។
  • អប់រំផ្នែកសីលវិជ្ជា បង្វែរពីការកំសាន្ដដោយល្បែងស៊ីសងការប្រព្រឹត្ត អបាយមុខ អំពើពាលាអាវ៉ាសែ ដែលនាំផលអវិជ្ជមានដល់ខ្លួន មកជាការកំសាន្ដមានន័យ ចេះប្រើពេលទំនេរខុសត្រូវ សាមគ្គី សហការ ទម្លាប់រស់ជាក្រុម...។

គ. ជំហរស្នាដៃរបស់បុព្វបុរសយើងៈ

  • ស្រឡាញ់អត្តសញ្ញាណជាតិ បេតិកភណ្ឌជាតិ ព្រលឹងជាតិសម្រាបើក្មេងស្រករក្រោយ បញ្ចៀសមនុស្សពីល្បែងពាលា...
  • ថែរក្សាការពារ ស្រាវជ្រាវចងក្រងជាឯកសារ ទប់ស្កាត់ការហូរចូលនៃវប្បធម៌ (ស៊ីសង) បរទេស អនុវត្ត។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login