Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ShareOne
2017-06-29 12:10

ដើម្បីឲ្យសហគមន៏មានការរីកចម្រើននិងអភិវឍ្ឍ អ្នកដឹកនាំសហគមន៏មានតួនាទីដូចខាងក្រោម៖

  • ត្រូវចេះស្វែងស្វះរកការគាំទ្រក្នុងការផ្តល់ជំនួយបច្ចេកទេសនិងថវិការពីសប្បុរសជនជាតិអន្តរជាតិ អង្គការសង្គមស៊ីវិល ស្ថាប័ននានា និងរដ្ឋាភិបាលដើម្បីអភិវឍ្ឍសហគមន៏
  • ត្រូវអប់រំផ្សព្វផ្សាយអំពីចំណេះដឹងនិងព័ត៍មានថ្មីៗដែលមានប្រយោជន៏ សម្រាប់ការការពារបរិស្ថាន សុខភាព ប្រាក់ចំណូល និងរបៀបអភិវឍ្ឍខ្លួនឯង
  • ផ្តលឱកាសឲ្យប្រជាពលរដ្ឋបានទៅចូលរួមបញ្ចេញមតិ យោបល់ក្នុងការធ្វើផែនការអភិវឍ្ឍភូមិ ឃុំ និងសកម្មភាពផ្សេងៗ
  • ស្វះស្វែងរកការគាំទ្របិងចូលរួមពីស្ថាប័នពាក់ព័ន្ធដើម្បីរួមចំណែកដោះស្រាយបញ្ហា។
  • ជម្រុញនិងលើកកម្ពស់ការថែរក្សា សុខភាព អនាម័យ និងការការពារបរិស្ថានឲ្យបានល្អ
  • ជម្រុញមាតាបិតាឲ្យអប់រំកូនចៅ និងបង្កលក្ខណៈឲ្យកូនប្រុសស្រីបានទៅរៀនបានខ្ពង់ខ្ពស់
  • ណែនាំប្រជាពលរដ្ឋឲ្យមានការគិតគូរបានវែងឆ្ងាយ
  • អំពីការចំណាកស្រុក ការរៀបពាវាហ៏វិវាហ៏ ការជួញដូរមនុស្ស ស្ត្រី កុមារ ផ្លួវភេទ និងជម្ងឺអេដស៏
  • ទប់ស្កាត់នូវអំពើអបាយមុខ អំពើចោរកម្ម គ្រឿងញៀន អំពើអាសអាភាស ការបៀតបៀនផ្លូវភេទ។
  • លើទឹកចិត្តនិងបង្កើតតួនាទីជាគម្រូរបស់ប្រជាពលរដ្ឋ ឬគ្រូសារដែលមានសីលធម៍រស់នៅឲ្យបានច្រើន
  • ដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅក្នុងសហគមន៏ និងបង្កើនការអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់និងផលវិបាកនៃអំពើខុសឆ្គង។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login