ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
និយាយពីកំណើតនៃសេចក្ដីប្រាថ្នារបស់មនុស្ស គឺ
លំនាំនៃឆន្ទៈចាប់ផ្ដើមកើតមានជានិច្ចតាមរយៈសេចក្ដីប្រាថ្នា។ សេចក្ដីប្រាថ្នាកើតចេញពីតម្រូវការរបស់មនុស្ស។ សេចក្ដីប្រាថ្នានេះសំដៅទៅរកវត្ថុបំណងមួយដ៏ជាក់លាក់ លទ្ធភាពបំពេញសេចក្ដីត្រូវការ ឬកម្មវត្ថុណាមួយពិតប្រាកដដែលមនុស្សចង់ស្វែងរក ឬចង់បង្កើតឱ្យមានឡើង។ សេចក្ដីប្រាថ្នារបស់មនុស្សមានច្រើនអនេក ច្រើនប្រភេទផ្សេងៗ និងមានលក្ខណៈស្មុគស្មាញណាស់។
Answer 2
កំណើននៃសេចក្តីប្រាថ្នារបស់មនុស្ស គឺជា ចំណុចឆ្កឹះដំបូងនៃកង់ម៉ាស៊ីនឆន្ទៈដែលដុះចេញពី តម្រូវការ ក្នុងជីវិត រួចធ្វើការលូតលាស់ជាជំហានៗពី បំណង ស្រពិចស្រពិល ទៅជា ចំណង់ ដ៏ម៉ឺងម៉ាត់ ដើម្បីកំណត់វត្ថុបំណងជាក់លាក់ និងរៀបចំស្មារតីមនុស្សឱ្យត្រៀមលក្ខណៈពុះពារបង្កើតសមិទ្ធផលនានាតាមចិត្តប្រាថ្នា។
ចម្លើយសង្ខេបខ្លី