ពន្យល់ពីសិក្ខាបទរបស់ព្រះភិក្ខុសង្ឃ៖
- បាតិមោក្ខសំវរសីល
សង្រួមតាម សិក្ខាបទក្នុង បាតិមោក្ខ គឺមិនប្រព្រឹត្តល្មើស កន្លងពុទ្ធប្បញ្ញតិ ប្រព្រឹត្តត្រឹមត្រង់តាមពុទ្ធានុញ្ញាត ដែលព្រះពុទ្ធបានបញ្ញាត្តិ
- ឥន្ទ្រិយសំវរសីល
ជាការសង្រួម ឥន្ទ្រិយទាំង៦គឺ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត។
- អាជីវបារិសុទ្ធិសីល
ជាការចិញ្ចឹមជិវិតតាមគន្លងនៃសេចក្តីបរិសុទ្ធ មានវៀរចាក ការប្រចុបប្រចែង គ្រហស្ថជាដើម
- បច្ច័យសនិស្សិតសីល
ជាការពិចារណាសិនហើយទើបបរិភោគបច្ច័យ៤ គឺ ចីវរ បិណ្ឌបាត សេនាសនៈ គិលានភេសជ្ជៈ