ក្នុងប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យមានរបប៣៖
- របបប្រធានាធិបតិនិយម
នៅក្នុងរបបនេះប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិ២លើក គឺលើកទី១បោះឆ្នោតជ្រើសរើសសមាជិកសភា ឲ្យបង្កើតអំណាចនីតិបញ្ញាត្តិសម្រាប់តាក់តែងច្បាប់។ លើកទី២ បោះឆ្នោតជ្រើសរើសប្រធានាធិបតេយ្យឲ្យបង្កើតរដ្ឋាភិបាល។
- របបសភានិយម
នៅក្នុងរបបនេះប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែ១លើកគឺជ្រើសរើសសមាជិកសភាហើយសមាជិកសភាឈ្នះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីឲ្យបង្កើតរាជរដ្ឋាភិបាល។
- របបប្រជាធិបតេយ្យចម្រុះ
ក្នុងរបបនេះប្រជាពលរដ្ឋបោះឆ្នោត២លើក លើកទី១ជ្រើសសមាជិកសភាបក្សឈ្នោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឲ្យបង្កើតរាជរដ្ឋាភិបាល លើកទី២បោះឆ្នោតជ្រើសរើសប្រធានាធិបតីតំណាងឲ្យប្រទេសជាតិទាំងមូល។ ក្នុងរបរនេះមាននាយករដ្ឋមន្រ្តីផងនិងប្រធានាធិបតីផង។